បកិណ្ណកវគ្គ
មាន៩រឿង – ១៦គាថា
☸️៣. រឿង ភទ្ទិយភិក្ខុ
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវពួកភិក្ខុភទ្ទិយៈ ជាឣ្នកខ្វល់ខ្វាយ ក្នុងការប្រដាប់ស្បែកជើង មិនបានសិក្សាព្រះធម៌វិន័យលះបង់ចោល នូវកិច្ចវត្ត របស់ខ្លួន ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រគាថានេះ ថា ៖
| ៣. | យញ្ហិ កិច្ចំ តទបវិទ្ធំ | អកិច្ចំ បន ករីយតិ |
| ឧន្នឡានំ បមត្តានំ | តេសំ វឌ្ឍន្តិ អាសវា ។ |
👉របស់ណាដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើនឡើង ដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ ។
| ៤. | យេសញ្ច សុសមារទ្ធា | និច្ចំ កាយគតា សតិ |
| អកិច្ចន្ដេ ន សេវន្តិ | កិច្ចេ សាតច្ចការិនោ | |
| សតានំ សម្បជានានំ | អត្ថំ គច្ឆន្តិ អាសវា ។ |
👉លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។
