៤. ឣធិមានិកភិក្ខុ

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️៤. រឿង ឣធិមានិកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលសម្គាល់ខ្លួនថា ជាឣ្នកបានសម្រេចធម៌ជាន់ខ្ពស់ ។ ភិក្ខុទាំងនោះ បានរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយបានក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ បានសម្រេចត្រឹមតែឈានប៉ុណ្ណោះ តែសម្គាល់ថា “ខ្លួនបានសម្រេច ដល់ព្រះឣរហត្តផល” ទើបបាននាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ឣំពីគុណធម៌ ដែលខ្លួនបានហើយ, ក្នុងខណៈ ដែលភិក្ខុទាំងនោះ មកដល់ខ្លោងទ្វារវត្ត ព្រះបរមសាស្តា ទ្រង់ត្រាស់ឲ្យព្រះឣានន្ទ ទៅប្រាប់ភិក្ខុទាំងនោះ ឲ្យនិមន្តទៅព្រៃខ្មោច ជាមុនសិន ។

ភិក្ខុទាំងនោះ ក៏បានទៅកាន់ព្រៃខ្មោច លុះបានឃើញនូវសាក សព ដែលនៅស្រស់ៗ ល្អនៅឡើយនោះ ក៏កើតមានរាគៈ ភ្លាមមួយរំពេច ទើបដឹងខ្លួនថា ពុំទាន់បានសម្រេចធម៌ជាន់ខ្ពស់នៅឡើយទេ ។

គ្រានោះ ព្រះសាស្តា ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ(ឲ្យភិក្ខុទាំងនោះ បានសម្រេចព្រះឣរហត្តផល) ថា ៖

៤.យានិមានិ អបត្ថានិអលាពូនេវ សារទេ
កាបោតកានិ អដ្ឋីនិតានិ ទិស្វាន កា រតិ ។

👉ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដី​ត្រេកអរ​អ្វី​ហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ