៤. ឣនាថបិណ្ឌិកសេដ្ឋី

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️៤. រឿង ឣនាថបិណ្ឌិកសេដ្ឋី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនាថបិណ្ឌិកសេដ្ឋី ។ លោកសេដ្ឋី គាត់បានបរិច្ចាគទ្រព្យជាច្រើន កសាងវត្តជេពន ហើយបានបរិច្ចាគទាន ក្នុងព្រះពុទ្ធសាសនា រៀងរាល់ថ្ងៃ មិនដែលខានឡើយ រហូតទាន់តែឣស់ទ្រព្យសម្បត្តិ ចុះថយមក ជាលំដាប់ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គាត់នៅតែបរិច្ចាគទាន មិនចេះឈប់ ។

ក្នុងពេលនោះ ទេវតា ដែលស្ថិតនៅ លើខ្លោងទ្វារផ្ទះនៃសេដ្ឋីនោះ បានហាមមិនឲ្យលោកសេដ្ឋីបរិច្ចាគទ្រព្យ តទៅទៀត តែសេដ្ឋី មិនព្រមធ្វើតាម ហើយបានបណ្តេញទេវតា មិនឲ្យនៅ លើខ្លោងទ្វាររបស់ខ្លួន ជាបន្តទៅទៀត ។

ទេវតា ដឹងថា ខ្លួនបានធ្វើខុសហើយ ក៏បានទៅរកទេវតាទាំង ឡាយ រហូតដល់សក្កទេវរាជ ដើម្បីឲ្យជួយសុំទោសសេដ្ឋី ។ សក្កទេវរាជ បានប្រាប់ឧបាយ ថា “ឣ្នកឯង ត្រូវតែយកទ្រព្យ ដែលគ្មានម្ចាស់ ទៅឲ្យសេដ្ឋី ហើយសុំខមាទោសលោកសេដ្ឋី” ។ ទេវតានោះបានធ្វើតាមសក្កទេវរាជ, កាលបើសេដ្ឋី លើកលែងទោសឲ្យហើយ, ក៏បាននាំគ្នាទៅគាល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ប្រទានឱវាទ ដល់សេដ្ឋី និង ទេវតា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.បាបោបិ  បស្សតី  ភទ្រំយាវ  បាបំ  ន  បច្ចតិ
យទា  ច  បច្ចតី  បាបំអថ ( បាបោ )  បាបានិ  បស្សតិ  ។

👉បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមនោះ ( ឃើញបាបថាល្អ ) លុះ​កាល​ណា បាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។

៥.ភទ្រោបិ  បស្សតី  បាបំ យាវ  ភទ្រំ  ន  បច្ចតិ
យទា  ច  បច្ចតី   ភទ្រំអថ ( ភទ្រោ )  ភទ្រានិ  បស្សតិ  ។

👉អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់ ) លុះកាល​ណាអំពើល្អឲ្យផល មនុស្សធ្វើ្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ