៥. ទុព្វចភិក្ខុ

និរយវគ្គ

មាន៩រឿង – ១៤គាថា

☸️៥. រឿង ទុព្វចភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក ។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូច ម្តេច?” ។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយ ក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

៦.កុសោ យថា ទុគ្គហិតោហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំនិរយាយុបកឌ្ឍតិ ។

👉ស្បូវភ្លាំង​ ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ​ យ៉ាងណាមិញ​ ភាពជាសមណៈដែលបុគ្គលកាន់​មិន​ស៊ប់​សួន​ហើយ​ រមែងទាញបព្វជិតនោះ​ ទៅនរក យ៉ាងនោះឯង ។

៧.យំ កិញ្ចិ សិថិលំ កម្មំសង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំន តំ ហោតិ មហប្ផលំ ។

👉កម្មណាមួយ​ ដែលធូរថយក្ដី វ័តណាមួយ​ ដែលសៅហ្មងក្ដី​ ព្រហ្មចរិយៈដែល​បុគ្គលរឭក​ដោយ​សេចក្ដី​រង្កៀសក្ដី​ កម្ម​​ទាំង​ ៣ នោះ​ ជារបស់មិនមានផលច្រើនឡើយ ។

៨.កយិរា ចេ កយិរាថេនំទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោភិយ្យោ អាកិរតេ រជំ ។

👉បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ​ ឲ្យមែនទែន​ គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន​ ព្រោះថា​​ សមណធម៌​​ ជា​គ្រឿង​វៀរ​ចាកកិលេសធូរថយ​ រមែងរោលធូលី​ គឺរាគាទិក្កិលេសដល់បុគ្គលដោយ​ក្រៃលែង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២២-និរយវគ្គរឿង

📜១. នាងសុន្ទរី
📜២. សត្វត្រូវទុក្ខបៀតបៀន
📜៣. វគ្គុមុទាតីរិយភិក្ខុ
📜៤. ខេមកសេដ្ឋីបុត្រ
📜៥. ទុព្វចភិក្ខុ
📜៦. ស្រីឣ្នកច្រណែន
📜៧. ឣាគន្តុកភិក្ខុ
📜៨. ពួកនិគ្រន្ថ
📜៩. តិរ្ថិយសាវ័ក