៥. ពួកភិក្ខុកោសម្ពី

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️៥. រឿង ពួកភិក្ខុកោសម្ពី

👉ព្រះសាស្តាចារ្យ ទ្រង់បានប្រារឰពួកភិក្ខុកោសម្ពី ។ ពួកភិក្ខុកោសម្ពីទាំងនោះ ជាដំបូង គ្រាន់តែចោទគ្នាពីឣាបត្តិតូចតាចប៉ុណ្ណោះឯង តែដល់ក្រោយៗ មក ក៏កើតមានវិវាទឈ្លោះប្រកែកគ្នា ទៅជារឿងធំដុំខ្លាំងឡើងៗ ទោះបីជាព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហាមប្រាម យ៉ាងណាក៏ដោយ ក៏ភិក្ខុទាំងនោះ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គឡើយ ។ កាលបើយ៉ាងនេះហើយ ព្រះពុទ្ធជាម្ចាស់ ទ្រង់ជ្រាបច្បាស់ ក្នុងព្រះទ័យថាៈ ប្រាកដជាមិនបានប្រយោជន៍អ្វីឡើយ ទើបព្រះឣង្គ ទ្រង់ស្តេចយាង ចេញឆ្ងាយពីពួកភិក្ខុកោសម្ពីទាំងនោះ ទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន តែមួយព្រះឣង្គឯងគត់ ។

ចំណេរកាលក្រោយមក ពួកពុទ្ធបរិស័ទ បានថ្កោលទោសពួកភិក្ខុទាំងនោះៗ បានដឹងកំហុសរបស់ខ្លួន ក៏បានចូលទៅរកព្រះ ឣានន្ទត្ថេរ ឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ ហើយទូលសុំ ឲ្យព្រះឣង្គស្តេចយាងត្រឡប់មកវិញ ។ ព្រះសាស្តា ទ្រង់បានទទួលពាក្យ របស់ភិក្ខុកោសម្ពីទាំងនោះហើយ ទើបស្តេចយាងវិលត្រឡប់មកវិញ ទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា ចេះស្រឡាញ់គ្នា កុំឲ្យមានការឈ្លោះ ទាស់ទែងនឹងគ្នាឯង តទៅទៀត ដោយព្រះធម្មីកថា ទីឃាវុជាតកហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៦.បរេ ច  ន  វិជានន្តិមយមេត្ថ  យមាមសេ
យេ  ច  តត្ថ  វិជានន្តិតោ  សម្មន្តិ  មេធគា ។

👉ពួកជនទាំងឡាយដទៃ (ក្រៅឣំពីបណ្ឌិត) តែងមិនដឹងខ្លួនថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំនៃពួកនេះ ដូច្នេះឡើយ, ចំណែកឯជនទាំងឡាយណា ក្នុងកណ្តាលជំនុំនៃពួកនេះ ដឹងខ្លួនច្បាស់ថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំ នៃរឿង ព្រះចុល្លកាល មហាកាលពួកនេះ ដូច្នេះ, ការឈ្លោះប្រកែកគ្នាទាំងឡាយ រមែងរម្ងាប់ឣំពីជនទាំងឡាយនោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ