បាបវគ្គ
មាន១២រឿង – ១៣គាថា
☸️៥. រឿង ឣសញ្ញតបរិក្ខារភិក្ខុ
ព្រះសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ដែលមិនចេះទុកដាក់គ្រឿ់ងបរិក្ខារ ។ ភិក្ខុរូបនេះ យកគ្រែ កៅឣី ទៅប្រើប្រាស់ហើយ ក៏ចោលនៅក្នុងទីនោះៗ មិនព្រមយកទៅទុកដាក់ នៅកន្លែងដើមវិញឡើយ ។
ភិក្ខុទាំងឡាយ ឃើញដូច្នេះហើយ ក៏បានដាស់តឿន ក្រើនរំលឹក ជារឿយៗ ។ តែភិក្ខុរូបនោះ មិនព្រមស្តាប់សោះ បាននិយាយទ្រគោះបោះបោកទៅវិញថា “កម្មតែបន្តិបន្តួច តើវានឹងទៅជាអ្វី គ្រឿងបរិក្ខារ នេះ វាមិនមានចិត្តគំនិតទេ” ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ឲ្យភិក្ខុទាំង ឡាយទៅនាំយកភិក្ខុនោះមកគាល់ ហើយត្រាស់នូវព្រះគាថានេះថា ៖
| ៦. | មាវមញ្ញេថ បាបស្ស | ន មត្តំ អាគមិស្សតិ |
| ឧទពិន្ទុនិបាតេន | ឧទកុម្ភោបិ បូរតិ | |
| អាបូរតិ ពាលោ បាបស្ស | ថោកំ ថោកំបិ អាចិនំ ។ |
👉បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាបសូម្បីបន្តិចម្តងៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ ។
