៧. ព្រះមហាមោគ្គល្លានត្ថេរ

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️៧. រឿង ព្រះមហាមោគ្គល្លានត្ថេរ

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះមហាមោគ្គល្លានត្ថេរ ដែលត្រូវពួកតិរ្ថិយ ជួលពួកចោរឲ្យទៅសម្លាប់ ។ ព្រះបាទឣជាតសត្រូវ ទ្រង់ស៊ើបសួររករឿងពិត លុះទ្រង់ជ្រាបហើយ ទ្រង់ព្រះរាជបញ្ជា ឲ្យចាប់ពួកតិរ្ថិយ ដែលជាឣ្នកផ្តើម ហេតុ ព្រមទាំងពួកចោរ ដែលជាឣ្នកសម្លាប់ព្រះថេរៈ ហើយទ្រង់ត្រាស់បញ្ជាឲ្យជីកឣន្លុងកប់ត្រឹមផ្ចឹត ឲ្យយកចំបើងដាក់ពីលើ ហើយឲ្យយកភ្លើងទៅដុតទាំងរស់ ធ្វើឲ្យស្លាប់គ្មានសល់ម្នាក់ឡើយ ។

ភិក្ខុទាំងឡាយ បានសន្ទនាគ្នាអំពីរឿងព្រះមហាមោគ្គល្លានត្ថេរ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវឣតីតនិទាន របស់ព្រះមហាមោគ្គល្លានត្ថេរ ថាៈ ក្នុងជាតិដែលព្រះមហាមោគ្គល្លាន កើតជាកុលបុត្រ មានភរិយា ត្រូវភរិយានោះ និយាយចាក់ដោត ញុះញង់ ឲ្យយកមាតាបិតា របស់ខ្លួន ទៅសម្លាប់ចោល… លុះដល់កុលបុត្រនោះ ស្លាប់ទៅ បានទៅកើតរងទុក្ខ ក្នុងនរក រាប់សែនឆ្នាំ ដោយផលវិបាក ដែលខ្លួនបានសម្លាប់មាតាបិតានោះ លុះកើតក្នុងជាតិណាៗ ត្រូវគេវាយដំខ្ទេចឆ្អឹង យ៉ាងដូច្នេះ រហូតមួយរយឣត្តភាព… ព្រះមហាមោគ្គល្លានត្ថេរបរិនិព្វាន យ៉ាងនេះ សមគួរនឹងកម្ម របស់ខ្លួនហើយ ។ ចំណែកពួកតិរ្ថិយ និង ពួកចោរ ដែលបានប្រទូស្តរ៉ាយ ចំពោះព្រះថេរៈ ជាឣ្នកមិនបានប្រទូស្តរ៉ាយតបវិញនោះ បានទទួលនូវសេចក្តីទុក្ខសមគួរដូចគ្នាដែរ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៩.យោ  ទណ្ឌេន  អទណ្ឌេសុអប្បទុដ្ឋេសុ  ទុស្សតិ
ទសន្នមញ្ញតរំ  ឋានំខិប្បមេវ  និគច្ឆតិ ។
១០.វេទនំ  ផរុសំ  ជានឹសរីរស្ស  វ  ភេទនំ
គរុកំ  វាបិ  អាពាធំចិត្តក្ខេបំ  វ  បាបុណេ ។
១១.រាជតោ  វា​  ឧបសគ្គំអព្ភក្ខានំ  វ  ទារុណំ 
បរិក្ខយំ  វ  ញាតីនំភោគានំ  វ  បភង្គុណំ ។
១២.អថវស្ស  អគារានិអគ្គិ  ឌហតិ  បាវកោ
កាយស្ស  ភេទា  ទុប្បញ្ញោនិរយំ  សោ  ឧបបជ្ជតិ ។

👉បុគ្គល​ណា​ ប្រទូស្ត​ដោយ​អាជ្ញា​ ចំពោះ​បុគ្គល​ទាំង​ឡាយ​ ដែល​មិន​មាន​អាជ្ញា​ប្រទូស្ត បុគ្គល​នោះ​ រមែង​ដល់​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ​ណា​មួយ​ ក្នុង​ហេតុ​ ១០​ យ៉ាង​ ដោយ​ទាន់​ហន់​ គឺ​ គប្បី​ដល់​នូវ​វេទនា​ដ៏​អាក្រក់ ១ សេចក្តី​វិនាស​ទ្រព្យ​ ១​ បែក​ធ្លាយ​សរីរៈ​ ១ អាពាធ​ជាទម្ងន់ ១​ ក្រឡក​ចិត្ត ( ឆ្កួត ) ១ រឹប​ជាន់​អំពីស្តេច ១ ពោល​ពាក្យ​បង្កាច់​ដ៏​អាក្រក់ ១​ អស់​ពួក​ញាតិ​រលីង ១​ ពុក​ផុយ​ភោគសម្បត្តិ​ទាំង​ឡាយ​ ១​ ទាំង​ភ្លើង​នឹង​ឆេះ​បំផ្លាញ​នូវ​ផ្ទះ​របស់​បុគ្គល​នោះ ១​ បុគ្គល​មិន​មាន​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ រមែង​ទៅ​កើត​ក្នុង​នរក ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ