៨. នាយនន្ទគោបាល

ចិត្តវគ្គ

មាន៩រឿង – ១១គាថា

☸️៨. រឿង នាយនន្ទគោបាល

👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាយនន្ទគោបាល ។ នាយ នន្ទគោបាលនេះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែជាឣ្នកបានភៀសខ្លួនចេញពីរាជភ័យ ដោយភាពជាឣ្នកចិញ្ចឹមគោរបស់ឣនាថបិណ្ឌកសេដ្ឋី គាត់ជាឣ្នកមានសទ្ធាមុតមាំ ក្នុងព្រះពុទ្ធសាសនា បានឣារាធនានិមន្តព្រះពុទ្ធជាម្ចាស់ ដើម្បីស្តេចយាងទៅផ្ទះរបស់ខ្លួន ។

ព្រះសាស្តាទ្រង់រង់ចាំឲ្យញាណ របស់នាយនន្ទគោបាលនោះចាស់ក្លាបន្តិចសិន លុះដល់ញាណចាស់ក្លាហើយ ទើបព្រះឣង្គស្តេចយាងទៅផ្ទះរបស់គាត់ ព្រមជាមួយនឹងភិក្ខុសង្ឃជាច្រើនឣង្គ ។

នាយនន្ទគោបាល បានឣង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែង ឣនុបុព្វីកថា ប្រោសនាយនន្ទគោបាល ឲ្យបានសម្រេចសោតាបត្តិផល ហើយស្តេច យាងត្រឡប់មកឣារាមវិញ ។ នាយនន្ទគោបាល បានជូនព្រះដំណើរព្រះសាស្តា និង ភិក្ខុសង្ឃ មកបានតែបន្តិច ក៏ត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។ នៅពេលជា មួយគ្នានោះឯង មានព្រានម្នាក់ បានមកបាញ់នាយនន្ទគោបាលនោះស្លាប់ភ្លាមទៅ ។

ភិក្ខុទាំងឡាយ បានឃើញនាយនន្ទគោបាល ត្រូវព្រានបាញ់ស្លាប់ហើយ ទើបក្រាបទូលព្រះសាស្តាថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ព្រោះតែព្រះឣង្គស្តេចយាងមក បានជានាយនន្ទគោបាល ត្រូវបានព្រានបាញ់សម្លាប់” ។

ព្រះសាស្តា ទ្រងត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រោះតែតថាគត មកក្តី មិនបានមកក្តី ឧបាយដែលនឹងឆ្លងឲ្យរួចផុតពីសេចក្តីស្លាប់នោះ ប្រាកដជាមិនមានសោះឡើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.ទិសោ  ទិសំ  យន្តំ  កយិរាវេរី  វា  បន  វេរិនំ
មិច្ឆាបណិហិតំ  ចិត្តំបាបិយោ  នំ  តតោ  ករេ  ។

👉ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស​ណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាស​នោះទៅទៀត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០៣-ចិត្តវគ្គរឿង

📜១. ព្រះមេឃិយត្ថេរ
📜២. ឣញ្ញត្រភិក្ខុ
📜៣. ឧកណ្ឌិកភិក្ខុ
📜៤. ព្រះភាគិនេយ្យ
📜៥. ព្រះចិត្តហត្ថត្ថេរ
📜៦. ឣារទ្ធវិបស្សកភិក្ខុ
📜៧. ព្រះបូតិគត្តតិស្សត្ថេរ
📜៨. នាយនន្ទគោបាល
📜៩. ព្រះសោរេយ្យត្ថេរ