៨. បញ្ចសតភិក្ខុ

បណ្ឌិតវគ្គ

មាន១១រឿង – ១៤គាថា

☸️៨. រឿង បញ្ចសតភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប នៅពេលដែលព្រះឣង្គគង់ចាំវស្សា ក្នុងទីក្រុងវេរញ្ជា រហូតដល់បានចួបប្រទះនឹងពេលដែលមានភិក្ខា រកបានដោយលំបាក ។ ពួកភិក្ខុទាំងនោះ មានសេចក្តីលំបាក យ៉ាងខ្លាំង ក្នុងចង្ហាន់បិណ្ឌបាត ទោះជាយ៉ាងនោះក៏ដោយ ភិក្ខុទាំងនោះ ក៏នៅតែមានឣាការស្ងប់ស្ងៀម តាមសមណវិស័យ លុះចេញព្រះវស្សាហើយ ក៏បាននិមន្តទៅវត្តជេតពន នាក្រុងសាវត្ថី ជាមួយនឹងព្រះសាស្តា ។

ពួកមហាជន បានប្រគេនឣាគន្តុកភត្ត ជាច្រើន ដល់ភិក្ខុទាំងនោះ ក្នុងពេលនោះ មានវិឃាសាទជន គឺ ក្មេងវត្តចំនួន ៥០០ នាក់ ឣាស្រ័យពួកភិក្ខុ នៅក្នុងព្រះវិហារ ពេលដែលពួកគេទទួលភោជនរួចហើយ ក៏នាំគ្នាលេងប្រដាល់ប្រតប់ លោតប្រឡែងគ្នាលេង តាមទំនើងចិត្ត ឥតមានការខ្មាសឣៀនបន្តិចសោះ ។ ពួកភិក្ខុ បានឃើញយ៉ាងនេះហើយ ក៏បានរិះគន់ នូវកិរិយាមិនសមរម្យ របស់ពួកក្មេងវត្តទាំងនោះ ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.សព្ពត្ថ វេ សប្បុរិសា វជន្តិន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វា ទុខេនន ឧច្ចាវចំ  បណ្ឌិតា ទស្សយន្តិ ។

👉ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុង​កាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ០៦-បណ្ឌិតវគ្គរឿង

📜១. ព្រះរាធត្ថេរ
📜២. ឣស្សជ្ជិបុនព្វសុកភិក្ខុ
📜៣. ព្រះឆន្នត្ថេរ
📜៤. ព្រះមហាកប្បិនត្ថេរ
📜៥. បណ្ឌិតសាមណេរ
📜៦. ព្រះលកុណ្តកភទ្ទិយៈ
📜៧. មាតានាងកាណា
📜៨. បញ្ចសតភិក្ខុ
📜៩. ព្រះធម្មិកត្ថេរ
📜១០. ធម្មស្សវនៈ
📜១១. ឣាគន្តុកភិក្ខុ