បាបវគ្គ
☸️៩. បាបវគ្គ មាន ១៣ គាថា
| ១. | អភិត្ថរេថ កល្យាណេ | បាបា ចិត្តំ និវារយេ |
| ទន្ធំ ហិ ករតោ បុញ្ញំ | បាបស្មឹ រមតី មនោ ។ |
👉បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។
| ២. | បាបញ្ចេ បុរិសោ កយិរា | ន នំ កយិរា បុនប្បុនំ |
| ន តម្ហិ ឆន្ទំ កយិរាថ | ទុក្ខោ បាបស្ស ឧច្ចយោ ។ |
👉បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។
| ៣. | បុញ្ញញ្ចេ បុរិសោ កយិរា | កយិរាថេនំ បុនប្បុនំ |
| តម្ហិ ឆន្ទំ កយិរាថ | សុខោ បុញ្ញស្ស ឧច្ចយោ ។ |
👉បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ ( ព្រោះថា ) ការសន្សំបុណ្យ តែងនាំសេចក្តីមកឲ្យ ។
| ៤. | បាបោបិ បស្សតី ភទ្រំ | យាវ បាបំ ន បច្ចតិ |
| យទា ច បច្ចតី បាបំ | អថ ( បាបោ ) បាបានិ បស្សតិ ។ |
👉បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមនោះ ( ឃើញបាបថាល្អ ) លុះកាលណា បាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។
| ៥. | ភទ្រោបិ បស្សតី បាបំ | យាវ ភទ្រំ ន បច្ចតិ |
| យទា ច បច្ចតី ភទ្រំ | អថ ( ភទ្រោ ) ភទ្រានិ បស្សតិ ។ |
👉អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់ ) លុះកាលណាអំពើល្អឲ្យផល មនុស្សធ្វើ្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។
| ៦. | មាវមញ្ញេថ បាបស្ស | ន មត្តំ អាគមិស្សតិ |
| ឧទពិន្ទុនិបាតេន | ឧទកុម្ភោបិ បូរតិ | |
| អាបូរតិ ពាលោ បាបស្ស | ថោកំ ថោកំបិ អាចិនំ ។ |
👉បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាបសូម្បីបន្តិចម្តងៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ ។
| ៧. | មាវមញ្ញេថ បុញ្ញស្ស | ន មត្តំ អាគមិស្សតិ |
| ឧទពិន្ទុនិបាតេន | ឧទកុម្ភោបិ បូរតិ | |
| អាបូរតិ ធីរោ បុញ្ញស្ស | ថោកំ ថោកំបិ អាចិនំ ។ |
👉បុគ្គលមិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឺក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ ។
| ៨. | វាណិជោវ ភយំ មគ្គំ | អប្បសត្ថោ មហទ្ធនោ |
| វិសំ ជីវិតុកាមោវ | បាបានិ បរិវជ្ជយេ ។ |
👉បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវាងផ្លូវដែលគួរឲ្យខ្លាច ឬដូចជាបុរសដែលប្រាថ្នានឹងរស់នៅ ចៀសវាងថ្នាំពិសដូច្នោះដែរ ។
| ៩. | បាណិម្ហិ ចេ វណោ នាស្ស | ហរេយ្យ បាណិនា វិសំ |
| នាព្វណំ វិសមន្វេតិ | នត្ថិ បាបំ អកុព្វតោ ។ |
👉បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិស តែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះដែរ ។
| ១០. | យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ | សុទ្ធស្ស បោសស្ស អនង្គណស្ស |
| តមេវ ពាលំ បច្ចេតិ បាបំ | សុខុមោ រជោ បដិវាតំវ ខិត្តោ ។ |
👉បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាបរមែងត្រឡប់មករកបុគ្គលពាលនោះវិញដូចធូលីល្អិត ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។
| ១១. | គព្ភមេកេ ឧប្បជ្ជន្តិ | និរយំ បាបកម្មិនោ |
| សគ្គំ សុគតិនោ យន្តិ | បរិនិព្វន្តិ អនាសវា ។ |
👉ពួកជនខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ទៅកាន់នរក ពួកអ្នកមានអំពើជាហេតុនៃសុគតិ រមែងទៅកាន់ឋានសួគ៌ ( ចំណែក ) ពួកអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ។
| ១២. | ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ | ន បព្ពតានំ វិវរំ បវីសំ |
| ន វិជ្ជតី សោ ជគតិប្បទេសោ | យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។ |
👉បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចចូលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនគប្បីគេចរួចចាកបាបកម្មនោះបានឡើយ ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនមានសោះឡើយ ។
| ១៣. | ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ | ន បព្វតានំ វិវរំ បវិស្ស |
| ន វិជ្ជតី សោ ជគតិប្បទេសោ | យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។ |
👉បុគ្គលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ ។
ចប់បាបវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ