១០. ទណ្ឌវគ្គ

ទណ្ឌវគ្គ

☸️១០. ទណ្ឌវគ្គ មាន​ ១៣ គាថា
១.សព្វេ  តសន្តិ  ទណ្ឌស្សសព្វេ  ភាយន្តិ មច្ចុនោ
អត្តានំ  ឧបមំ  កត្វាន  ហនេយ្យ  ន  ឃាតយេ  ។

👉សត្វ​​ទាំងឡាយ​គ្រប់​ប្រាណ​ តែង​តក់ស្លុត​នឹង​អាជ្ញា​ សត្វ​ទាំងឡាយ​ តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់ៗ​ រូប​ បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា​ ហើយ​មិនគួរ​ប្រហារ​ ដោយ​ខ្លួន​ឯង មិនគួរ​ប្រើ​គេ​ឲ្យ​ប្រហារឡើយ ។

២.សព្វេ  តសន្តិ  ទណ្ឌស្សសព្វេសំ  ជីវិតំ  បិយំ
អត្តានំ  ឧបមំ  កត្វាន  ហនេយ្យ  ន  ឃាតយេ  ។

👉សត្វ​ទាំងឡាយ​គ្រប់​ប្រាណ​ តែង​តក់ស្លុត​នឹង​អាជ្ញា​ ( ព្រោះ​ថា ) ជីវិត​ជាទី​ស្រឡាញ់​របស់​សត្វ​ទាំង​ពួង​ បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា​ ហើយ​មិនគួរ​ប្រហារ​ ដោយ​ខ្លួន​ឯង​ មិនគួរ​ប្រើ​គេឲ្យ​ប្រហារ​ឡើយ ។

៣.សុខកាមានិ  ភូតានិយោ  ទណ្ឌេន  វិហឹសតិ
អត្តនោ  សុខមេសានោ បេច្ច  សោ  ន  លភតេ  សុខំ  ។

👉ជនណា​ ស្វែង​រក​សេចក្តី​សុខ​ ដើម្បី​ខ្លួន​ តែ​បៀត​បៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តីសុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះ​លោក​នេះ​ទៅ​ហើយ​​ នឹងមិន​បាន​សេចក្តី​សុខ​ឡើយ ។

៤.សុខកាមានិ  ភូតានិយោ  ទណ្ឌេន  ន  ហឹសតិ
អត្តនោ  សុខមេសានោបេច្ច  សោ  លភតេ  សុខំ  ។

👉ជនណា ស្វែងរកសេចក្តីសុខ​ ដើម្បីខ្លួន​ តែ​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តី​សុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះលោក​នេះ​ទៅ​ហើយ​ រមែង​បាន​សេចក្តីសុខ ។

៥.មាវោច  ផរុសំ  កញ្ចិ វុត្តា  បដិវទេយ្យុ  តំ
ទុក្ខា​  ហិ  សារម្ភកថាបដិទណ្ឌា  ផុសេយ្យ  តំ  ។

👉អ្នក​កុំ​និយាយ​ពាក្យ​អាក្រក់​នឹង​អ្នក​ណា​មួយ​ឡើយ​ ជន​ទាំង​ឡាយ​ដែល​អ្នក​ស្តី​ថា​ឲ្យ​ហើយ​ គេ​គប្បី​ស្តី​ថា​តប​មក​អ្នក​វិញ​ ព្រោះ​ថា​ ការ​ពោល​ពាក្យ​ប្រណាំង​ប្រជែង​ ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​ អាជ្ញា​តប​ ត្រូវ​បាន​ធ្លាក់​ចុះ​មក​ប៉ះ​ពាល់​ដល់​អ្នក​វិញ ។

៦.សចេ​  នេរេសិ  អត្តានំកំសោ  ឧបហតោ  យថា
ឯស ​បត្តោសិ  និព្វានំសារម្ភោ  តេ  ន  វិជ្ជតិ  ។

👉បើ​អ្នក​ធ្វើ​ខ្លួន​មិន​ឲ្យ​ញាប់​ញ័រ​ ដូច​រគាំង​ដែល​ចៀរ​មាត់​ចេញ​ហើយ​ ( រមែង​មិន​លាន់​ឮ​សូរ )​ ដូច្នោះ​ អ្នក​នុ៎ះ​ជា​បុគ្គល​ដល់​នូវ​ព្រះ​និព្វាន​ ការ​ប្រណាំង​ប្រជែង​ មិន​មាន​ដល់​អ្នក​ឡើយ ។

៧.យថា  ទណ្ឌេន  គោបាលោគាវោ  បាជេតិ  គោចរំ
ឯវំ  ជរា  ច  មច្ចុ  ច អាយុំ  បាជេន្តិ  បាណិនំ  ។

👉គង្វាល​គោ​ រមែង​កៀង​គោ​ទៅ​កាន់​ទី​គោចរ​ដោយ​អាជ្ញា​ ដូច​ម្តេច​មិញ​ ជរា​និង​មច្ចុ​ តែង​កៀង​អាយុ​របស់​សត្វ​ទាំង​ឡាយ​ ដូច្នោះ​ឯង ។

៨.អថ  បាបានិ  កម្មានិករំ  ពាលោ  ន  ពុជ្ឈតិ
សេហិ  កម្មេហិ  ទុម្មេធោអគ្គិទឌ្ឍោវ  តប្បតិ  ។

👉បុគ្គល​រពាល​ កាល​ធ្វើ​អំពើ​អាក្រក់​ទាំង​ឡាយ​ រមែង​មិន​ភ្ញាក់​ខ្លួន​ឡើយ​ ( លុះ​កាល​ជា​ខាង​ក្រោយ )​ បុគ្គល​អប្ប​ប្រាជ្ញា​នោះ​ ទើប​ក្តៅ​ក្រហាយ​ ដោយ​សារ​កម្ម​របស់​ខ្លួន​ឯង​ ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។

៩.យោ  ទណ្ឌេន  អទណ្ឌេសុអប្បទុដ្ឋេសុ  ទុស្សតិ
ទសន្នមញ្ញតរំ  ឋានំខិប្បមេវ  និគច្ឆតិ ។
១០.វេទនំ  ផរុសំ  ជានឹសរីរស្ស  វ  ភេទនំ
គរុកំ  វាបិ  អាពាធំចិត្តក្ខេបំ  វ  បាបុណេ ។
១១.រាជតោ  វា​  ឧបសគ្គំអព្ភក្ខានំ  វ  ទារុណំ 
បរិក្ខយំ  វ  ញាតីនំភោគានំ  វ  បភង្គុណំ ។
១២.អថវស្ស  អគារានិអគ្គិ  ឌហតិ  បាវកោ
កាយស្ស  ភេទា  ទុប្បញ្ញោនិរយំ  សោ  ឧបបជ្ជតិ ។

👉បុគ្គល​ណា​ ប្រទូស្ត​ដោយ​អាជ្ញា​ ចំពោះ​បុគ្គល​ទាំង​ឡាយ​ ដែល​មិន​មាន​អាជ្ញា​ប្រទូស្ត បុគ្គល​នោះ​ រមែង​ដល់​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ​ណា​មួយ​ ក្នុង​ហេតុ​ ១០​ យ៉ាង​ ដោយ​ទាន់​ហន់​ គឺ​ គប្បី​ដល់​នូវ​វេទនា​ដ៏​អាក្រក់ ១ សេចក្តី​វិនាស​ទ្រព្យ​ ១​ បែក​ធ្លាយ​សរីរៈ​ ១ អាពាធ​ជាទម្ងន់ ១​ ក្រឡក​ចិត្ត ( ឆ្កួត ) ១ រឹប​ជាន់​អំពីស្តេច ១ ពោល​ពាក្យ​បង្កាច់​ដ៏​អាក្រក់ ១​ អស់​ពួក​ញាតិ​រលីង ១​ ពុក​ផុយ​ភោគសម្បត្តិ​ទាំង​ឡាយ​ ១​ ទាំង​ភ្លើង​នឹង​ឆេះ​បំផ្លាញ​នូវ​ផ្ទះ​របស់​បុគ្គល​នោះ ១​ បុគ្គល​មិន​មាន​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ រមែង​ទៅ​កើត​ក្នុង​នរក ។

១៣.ន  នគ្គចរិយា​  ន  ជដា  ន  បង្កានានាសកា  តណ្ឌិលសាយិកា  វា
រជោជល្លំ  ឧក្កុដិកប្បធានំសោធេន្តិ  មច្ចំ  អវិតិណ្ណកង្ខំ  ។

👉ការ​ប្រព្រឹត្ត​អាក្រាត​កាយ​ ទុក​សក់​ ដេក​លើ​ភក់​ មិន​បរិភោគ​បាយ​ ដេក​លើ​ផែន​ដី​ ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ព្យាយាម​អង្គុយ​ច្រហោង ( ទាំង​អស់​នេះ ) មិន​អាច​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​ឲ្យ​បរិសុទ្ធ​បាន​ឡើយ​ ។

១៤.អលង្កតោ ចេបិ សមំ ចរេយ្យសន្តោ ទន្តោ និយតោ ព្រហ្មចារី
សព្វេសុ ភូតេសុ និធាយ ទណ្ឌំសោ ព្រាហ្មណោ សោ សមណោ​ ស ភិក្ខុ ។

👉បើ​បុគ្គលណា​ ស្អិតស្អាង​រាងកាយហើយ​ ( ដោយ​គ្រឿង​អម្ពរ )​ តែ​មាន​ការ​ប្រព្រឹត្ត​ស្មើ ជា​អ្នក​ស្ងប់​រម្ងាប់​ ទូន្មាន​នូវ​ឥន្ទ្រិយ​ ជា​បុគ្គល​ទៀង​ ( ចំពោះ​មគ្គផល )​ មាន​ប្រក្រតី​ប្រព្រឹត្តធម៌​ដ៏ប្រសើរ​ ទម្លាក់​ចោល​នូវ​អាជ្ញា​ក្នុង​សត្វ​ទាំង​ពួង​ចេញ​ហើយ​ បុគ្គល​នោះ​ហៅ​ថា​ព្រាហ្មណ៍​ក៏​បាន​ ថា​សមណៈ​ក៏​បាន​ ថា​ភិក្ខុ​ក៏បាន ។

១៥.ហិរិនិសេធោ  បុរិសោកោចិ  លោកស្មិ  វិជ្ជតិ
យោ  និទ្ទំ  អបពោធេតិអស្សោ  ភទ្រោ  កសាមិវ  ។

👉បុរសអ្នកកម្ចាត់​បង់​នូវ​អកុសលវិតក្ក​ ដោយ​សេចក្តី​ខ្មាស​បាប​ មានតិច​ក្នុង​លោក​ បុគ្គល​ណា​បន្ទោបង់​នូវ​ការ​ដេក​លក់​ ដូចសេះ​ល្អ​មិន​ឲ្យ​រំពាត់​ត្រូវ​ខ្លួន​ បុគ្គល​នោះ​ រក​បាន​ដោយក្រ ។

១៦.អស្សោ  យថា  ភទ្រោ  កសានិវិដ្ឋោអាតាបិនោ  សំវេគិនោ  ភវាថ
សទ្ធាយ  សីលេន  ច  វីរិយេន  ចសមាធិនា  ធម្មវិនិច្ឆយេន  ច
សម្បន្នវិជ្ជាចរណា  បតិស្សតាបហស្សថ  ទុក្ខមិទំ  អនប្បកំ  ។

👉សេះ​ល្អ​ ដែល​នាយ​សារថី​ទូន្មាន ដោយ​រំពាត់​ តក់​ស្លុត​យ៉ាង​ណា អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​ព្យាយាម​ មាន​សេចក្តី​តក់​ស្លុត​ យ៉ាង​នោះ​ឯង​ បើ​អ្នក​ទាំង​ឡាយ​ ប្រកប​ព្រម​ដោយ​សទ្ធាផង​ សីល​ផង ព្យាយាម​ផង​ សមាធិផង​ និង​ធម្មវិនិច្ឆ័យ​ផង​ ជា​អ្នក​មាន​វិជ្ជា និង​ចរណៈ​ដ៏បរិបូណ៌ មាន​ស្មារតី​តម្កល់មាំ​​ រមែង​លះ​បង់​ទុក្ខ​ មាន​ប្រមាណ​ច្រើននេះ​ បាន​មិន​ខាន ។

១៧.ឧទកំ  ហិ  នយន្តិ  នេត្តិកាឧសុការា  នមយន្តិ  តេជនំ
ទារុំ  នមយន្តិ  តច្ឆកាអត្តានំ  នមយន្តិ  សុព្វតា  ។

👉ធម្មតាអ្នកបង្ហូរទឹក តែង​បង្ហូរទឹក​ អ្នក​​ធ្វើ​ព្រួញ​ តែង​ពត់​ព្រួញ ( ឲ្យ​ត្រង់ ) អ្នក​ចាំង​ តែង​ចាំង​ឈើ អ្នក​មាន​វត្ត​ល្អ តែង​ទូន្មាន​ខ្លួន ។

ចប់ទណ្ឌវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ