១៣. លោកវគ្គ

☸️១៣. លោកវគ្គ មាន​ ១២ គាថា
១.ហីនំ ធម្មំ ន សេវេយ្យរបមាទេន ន សំវសេ
មិច្ឆាទិដ្ឋិំ ន សេវេយ្យន សិយា លោកវឌ្ឍនោ ។​

👉បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរ​ជា​មនុស្ស​ចង្អៀត​លោក​ឡើយ ។

២.ឧត្តិដ្ឋេ នប្បមជ្ជេយ្យធម្មំ សុចរិតំ ចរេ
ធម្មចារី សុខំ សេតិអស្មិំ លោកេ បរម្ហិ ច ។

👉បុគ្គលមិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត​ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។​

៣.ធម្មំ ចរេ សុចរិតំន តំ ទុច្ចរិតំ ចរេ
ធម្មចារី សុខំ សេតិអស្មិំ លោកេ បរម្ហិ ច ។

👉បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរ​ប្រព្រឹត្តធម៌នោះ​​ ឲ្យ​ជា​ទុច្ចរិត​ឡើយ​ បុគ្គលដែល​ប្រព្រឹត្តធម៌​​ ជា​ប្រក្រតី​ រមែង​ដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាង​មុខ​ផង ។

៤.យថា ពុព្វុឡកំ បស្សេយថា បស្សេ មរីចិកំ
ឯវំ លោកំ អវេក្ខន្តំមច្ចុរាជា ន បស្សតិ ។

👉បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចមច្ចុ មិនឃើញអ្នកពិចារណាខន្ធ​លោកជាដើម យ៉ាង​នោះទេ ។

៥.ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ
យត្ថ ពាលា វិសីទន្តិនត្ថិ សង្គោ វិជានតំ ។

👉អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។

៦.យោ ច បុព្វេ បមជ្ជិត្វាបច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា ។

👉បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។

៧.យស្ស បាបំ កតំ កម្មំកុសលេន បហីយតិ
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា ។

👉បុគ្គលណា​ ធ្វើអំពើបាបហើយ​ លះបង់អំពើបាបនោះ​ ដោយកុសល​ គឺអរហត្តមគ្គបាន​ បុគ្គល​នោះ​ ឈ្មោះថា​​ ញ៉ាំង​ខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះចន្ទ្ររះផុតចាកពពក ។

៨.អន្ធភូតោ អយំ លោកោតនុកេត្ថ វិបស្សតិ
សកុណោ ជាលមុត្តោវអប្បោ សគ្គាយ គច្ឆតិ ។

👉លោកិយមហាជននេះ ជាមនុស្សងងឹត បណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ ( នូវ​ខន្ធាទិលោក​នេះ​ ដោយ​អំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នាដែលទៅកាន់សួគ៌ ដូចសត្វស្លាប ( ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ ) តិចណាស់ដែលរួចអំពីសំណាញ់បាន​ ដូច្នោះ ។

៩.ហំសា អាទិច្ចបថេ យន្តិអាកាសេ យន្តិ ឥទ្ធិយា
និយ្យន្តិ ធីរា លោកម្ហាជេត្វា មារំ សវាហិនឹ ។

👉ពួកហង្ស​ តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ​ អ្នកមានឫទ្ធិ​ តែងហោះទៅក្នុងអាកាស​ ដោយឫទ្ធិ​ អ្នកប្រាជ្ញ​ផ្ចាញ់​កិលេសមារ​ ព្រមទាំងវាហនៈ​ គឺតណ្ហាបានហើយ​ រមែងរលាស់ខ្លួនចេញចាក​លោក​បាន ។

១០.ឯកធម្មមអតីតស្សមុសាវាទិស្ស ជន្តុនោ
វិតិណ្ណបរលោកស្សនត្ថិ បាបំ អការិយំ ។

👉បុគ្គលប្រព្រឹត្តកន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោក​លះ​ចោល​​ហើយ​ ឈ្មោះ​ថា​ មិនធ្វើអំពើបាប មិនមែនឡើយ ។

១១.ន វេ កទរិយា ទេវលោកំ វជន្តិពាលា ហវេ នប្បសំសន្តិ ទានំ
ធីរោ ច ទានំ អនុមោទមានោតេនេវ សោ ហោតិ សុខី បរត្ថ ។

👉បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ​ ជនពាលទាំងឡាយ​ មិនសរសើរទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​តែងអនុមោទនាទាន​ ព្រោះហេតុនោះ​ លោកតែងបានសេចក្ដីសុខក្នុងលោកខាងមុខ ។​

១២.បឋព្យា ឯករជ្ជេនសគ្គស្ស គមនេន វា
សព្វលោកាធិបច្ចេនសោតាបត្តិផលំ វរំ ។

👉សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ​ ជាងឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់​ឋានសួគ៌ផង​ ជាង​ភាព​ជា​ធំ​ក្នុង​លោកទាំងមូលផង ។

ចប់លោកវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ