មេថុនសំយោគ

មេថុនសំយោគ មាន៧គឺ

  1. អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយា​អប់គក់ ផ្ងូត ច្របាច់ របស់​មាតុគ្រាម ឬ​ប្រាថ្នា​ចង់​ឲ្យ​បាននូវ​អំពើ​ទាំងនោះ។​
  2. មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែង​ជាមួយ​នឹង​មាតុគ្រាម ហើយ​ត្រេកអរ​តាមនោះ។​
  3. មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែក​របស់​មាតុគ្រាម ដោយ​ភ្នែក​របស់​ខ្លួន ឬ​ញាក់​ចិញ្ចើម​ឲ្យ​មាតុគ្រាម ហើយ​ត្រេកអរ​តាម​នោះ។​
  4. មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាម​សើច និយាយ​ស្តី ឬ​ច្រៀង​ជាដើម ខំ​ផ្ទៀង​ចាំស្តាប់​អំពី​ខាង​ក្រៅ​ជញ្ជាំង ឬ​ខាងក្រៅ​កំពែង​ជាដើម ហើយ​ត្រេកអរ​តាម​នោះ។​
  5. មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នក​ដល់​សំណើច​សើច សំដីចចារ និង​ល្បែង​លេង​ដែល​ខ្លួន​ធ្លាប់​សើច ធ្លាប់​ចចារ ធ្លាប់​លេង​ជាមួយ​នឹង​​មាតុគ្រាម​ក្នុង​កាល​មុន ហើយ​ត្រេកអរ​តាម​នោះ។​
  6. មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់​ដោយ​កាមគុណ ៥​ ជាដើម ហើយ​ត្រេកអរ​ចំពោះ​ការ​ស្កប់ស្កល់​ដោយ​កាមគុណ ៥ នោះ។
  7. មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាថ្នា​ថា អញនឹង​បាន​ជា​ទេវតា​បែបនេះ ឬទេវតា​ដែល​មាន​សក្តិ​ធំណា​មួយ ដោយ​សីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយ​​នេះ ដូច្នេះហើយ ត្រេកអរ​ទៅ​តាម​ទំនង​នោះ។

👉ទាំង ៧យ៉ាងនេះ លោកហៅថា មេថុនសំយោគ ព្រោះ​ស្រដៀងៗ​តែនឹង​ប្រកប​ដោយ​មេថុន។

កាលបើសមណព្រាហ្មណ៍ណាមួយ ប្រព្រឹត្តតាមលំអាននេះ សីលក្តី ព្រហ្មចរិយ​ក្តី របស់​សមណ​ព្រាហ្មណ៍​នោះ បាន​ឈ្មោះថា ដាច់​ផង ធ្លុះ​ផង ពពាល​ផង ពព្រុះ​ផង។

(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា