បលិពោធ ១០យ៉ាង

បលិពោធ គឺធម៌ជាគ្រឿង​កង្វល់ មាន​ ១០យ៉ាង

  1. អាវាសបលិពោធ កង្វល់​ដោយការ​គ្រប់​គ្រងទី​លំនៅ។​
  2. កុលបលិពោធ កង្វល់​ដោយ​ជាប់​ជំពាក់​នៅក្នុង​ត្រកូល​ញាតិ ឬ​ត្រកូល​របស់​ឧបដ្ឋាក។​
  3. លាភបលិពោធ កង្វល់​ដោយ​ការ​ទទួល​លាភ គឺកង្វល់​ដោយ​ការ​ធ្វើ​អនុមោទនា ឬ​សំដែង​ធម៌​ដល់​ទាយក។​
  4. គណៈបលិពោធ កង្វល់​ដោយ​ពួក​អ្នក​រៀន​ព្រះសូត្រ ឬ​ពួក​លោករៀន​អភិធម្ម គឺ​កង្វល់​ដោយ​ការ​បង្រៀន។​
  5. កម្មបលិពោធ កង្វល់​ដោយ​ការងារ គឺ​កង្វល់​ដោយ​ការ​ធ្វើ​ការងារ​ខ្លួនឯង ឬ​ចាត់​បង្គាប់​ឲ្យ​គេធ្វើ។​
  6. អទ្ធានបលិពោធ កង្វល់​ដោយ​ដើរ​ដំណើរ​ផ្លូវឆ្ងាយ។​
  7. ញាតិបលិពោធ កង្វល់​ថែទាំ​ព្យាបាល​ជម្ងឺ​របស់​ញាតិ គឺ​អាចារ្យ និង​ឧបជ្ឈាយ៍។​
  8. អាពាធបលិពោធ កង្វល់​ដោយ​ព្យាបាល​រោគ​របស់​ខ្លួន។​
  9. គន្ថបលិពោធ កង្វល់​ដោយ​ការ​រៀន​ព្រះបរិយត្តិ។​
  10. ឥទ្ធិបលិពោធ កង្វល់​ដោយ​រក្សា​ទុកនូវ​ឫទ្ធិ​ជា​របស់​បុថុជ្ជន តែ​ថា​ឫទ្ធិ​នេះ ជា​កង្វល់​ដល់​វិបស្សនា មិនមែន​ជា​កង្វល់​ដល់​សមាធិ​ឡើយ គឺ​លោក​អ្នក​ចម្រើន​វិបស្សនា​ត្រូវ​ផ្តាច់​បង់​ចេញ។

វិធីដែលនឹង​ផ្តាច់បង់​បលិពោធ​ទាំងនេះ​មាន ២ គឺ​ត្រូវ​លះបង់​ចេញ ឬត្រូវ​ធ្វើ​បង្ហើយ​ឲ្យរួចរាល់។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា