☸️១៦. បិយវគ្គ មាន ១២ គាថា
| ១. | អយោគេ យុញ្ជមត្តានំ | យោគស្មិញ្ច អយោជយំ |
| អត្ថំ ហិត្វា បិយគ្គាហី | បិហេតត្តានុយោគិនំ ។ |
👉បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន ។
| ២. | មា បិយេហិ សមាគញ្ឆិ | អប្បិយេហិ កុទាចនំ |
| បិយានំ អទស្សនំ ទុក្ខំ | អប្បិយានញ្ច ទស្សនំ ។ |
👉កុំគប់រកសត្វនិងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ ព្រោះថាការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវសេចក្តីទុក្ខ ។
| ៣. | តស្មា បិយំ ន កយិរាថ | បិយាបាយោ ហិ បាបកោ |
| គន្ថា តេសំ ន វិជ្ជន្តិ | យេសំ នត្ថិ បិយាបិយំ ។ |
👉ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួកជនណា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមានដល់ពួកជននោះ ។
| ៤. | បិយតោ ជាយតេ សោកោ | បិយតោ ជាយតេ ភយំ |
| បិយតោ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
| ៥. | បេមតោ ជាយតេ សោកោ | បេមតោ ជាយតេ ភយំ |
| បេមតោ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
| ៦. | រតិយា ជាយតេ សោកោ | រតិយា ជាយតេ ភយំ |
| រតិយា វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
| ៧. | កាមតោ ជាយតេ សោកោ | កាមតោ ជាយតេ ភយំ |
| កាមតោ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
| ៨. | តណ្ហាយ ជាយតេ សោកោ | តណ្ហាយ ជាយតេ ភយំ |
| តណ្ហាយ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្ដីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។
| ៩. | សីលទស្សនសម្បន្នំ | ធម្មដ្ឋំ សច្ចវេទិនំ |
| អត្តនោ កម្ម កុព្វានំ | តំ ជនោ កុរុតេ បិយំ ។ |
👉ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ ។
| ១០. | ឆន្ទជាតោ អនក្ខាតេ | មនសា ច ផុដោ សិយា |
| កាមេសុ ច អប្បដិពទ្ធចិត្តោ | ឧទ្ធំសោតោតិ វុច្ចតិ ។ |
👉បុគ្គលអ្នកមានសេចក្ដីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្តប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថា ជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅក្នុងខាងលើ ។
| ១១. | ចិរប្បវាសឹ បុរិសំ | ទូរតោ សោត្ថិមាគតំ |
| ញាតិមិត្តា សុហជ្ជា ច | អភិនន្ទន្តិ អាគតំ ។ |
👉ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស ដែលឃ្លាតគ្នាអស់កាលយូរមក អំពីចម្ងាយ ដោយសួស្ដី មកដល់ហើយ ។
| ១២. | តថេវ កតបុញ្ញម្បិ | តថេវ កតបុញ្ញម្បិ |
| បុញ្ញានិ បដិគណ្ហន្តិ | បិយំ ញាតីវ អាគតំ ។ |
👉យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ ទើបមកដល់ ដូច្នោះឯង ។
ចប់បិយវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ