☸️២០. មគ្គវគ្គ មាន ១៧ គាថា
| ១. | មគ្គានដ្ឋង្គិកោ សេដ្ឋោ | សច្ចានំ ចតុរោ បទា |
| វិរាគោ សេដ្ឋោ ធម្មានំ | ទ្វិបទានញ្ច ចក្ខុមា ។ |
👉ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ។
| ២. | ឯសេវ មគ្គោ នត្ថញ្ញោ | ទស្សនស្ស វិសុទ្ធិយា |
| ឯតញ្ហិ តុម្ហេ បដិបជ្ជថ | មារស្សេតំ បមោហនំ ។ |
👉ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ។
| ៣. | ឯតញ្ហិ តុម្ហេ បដិបន្នា | ទុក្ខស្សន្តំ ករិស្សថ |
| អក្ខាតោ វោ មយា មគ្គោ | អញ្ញាយ សល្លកន្តនំ ។ |
👉អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន ផ្លូវនេះហើយ ដែលតថាគតថា ជាផ្លូវកម្ចាត់បង់កូនសរ ប្រាប់អ្នកទាំងឡាយ ។
| ៤. | តុម្ហេហិ កិច្ចមាតប្បំ | អក្ខាតារោ តថាគតា |
| បដិបន្នា បមោក្ខន្តិ | ឈាយិនោ មារពន្ធនា ។ |
👉សេចក្ដីព្យាយាមញ៉ាំងកិលេសឲ្យក្ដៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។
| ៥. | សព្វេ សង្ខារា អនិច្ចាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខនេះ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
| ៦. | សព្វេ សង្ខារា ទុក្ខាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
| ៧. | សព្វេ ធម្មា អនត្តាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
| ៨. | ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ | យុវា ពលី អាលសិយំ ឧបេតោ |
| សំសន្នសង្កប្បមនោ កុសីតោ | បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។ |
👉បុគ្គលនៅកំលោះ មានកម្លាំង ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជាមនុស្សខ្ជិល បុគ្គលខ្ជិលនោះ រមែងមិនបានផ្លូវបញ្ញា
ឡើយ ។
| ៩. | វាចានុរក្ខី មនសា សុសំវុតោ | កាយេន ច អកុសលំ ន កយិរា |
| ឯតេ តយោ កម្មបថេ វិសោធយេ | អារាធយេ មគ្គមិសិប្បវេទិតំ ។ |
👉បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជម្រះកម្មបទទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ ។
| ១០. | យោគា វេ ជាយតេ ភូរិ | អយោគា ភូរិសង្ខយោ |
| ឯតំ ទ្វេធា បថំ ញត្វា | ភវាយ វិភវាយ ច | |
| តថត្តានំ និវេសេយ្យ | យថា ភូរិ បវឌ្ឍតិ ។ |
👉ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកបទាំងពីរនេះថា ជាគន្លងនៃសេចក្ដីចម្រើន និងសេចក្ដីវិនាសហើយ ប្រាជ្ញាចម្រើនឡើង ដោយប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។
| ១១. | វនំ ឆិន្ទថ មា រុក្ខំ | វនតោ ជាយតេ ភយំ |
| ឆេត្វា វនញ្ច វនថញ្ច | និព្វនា ហោថ ភិក្ខវោ ។ |
👉អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកម្ចាត់ដើមឈើ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ។
| ១២. | យាវញ្ហិ វនថោ ន ឆិជ្ជតិ | អណុមត្តោបិ នរស្ស នារិសុ |
| បដិពទ្ធមនោវ តាវ សោ | វច្ឆោ ខីរបកោវ មាតរិ ។ |
👉ចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចជាព្រៃឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារី ដរាបណា នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។
| ១៣. | ឧច្ឆិន្ទ សិនេហមត្តនោ | កុមុទំ សារទិកំវ បាណិនា |
| សន្តិមគ្គមេវ ព្រូហយ | និព្វានំ សុគតេន ទេសិតំ ។ |
👉អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្ដុះនូវផ្លូវសន្ដិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។
| ១៤. | ឥធ វស្សំ វសិស្សាមិ | ឥធ ហេមន្តគិម្ហិសុ |
| ឥតិ ពាលោ វិចិន្តេតិ | អន្តរាយំ ន ពុជ្ឈតិ ។ |
👉អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ អញនឹងនៅក្នុងទីនេះ ក្នុងហេមន្ដរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ ។
| ១៥. | តំ បុត្តបសុសម្មត្តំ | ព្យាសត្តមនសំ នរំ |
| សុត្តំ គាមំ មហោឃោវ | មច្ចុ អាទាយ គច្ឆតិ ។ |
👉មច្ចុគឺសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ក្នុងកូននិងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗ នោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។
| ១៦. | ន សន្តិ បុត្តា តាណាយ | ន បិតា នបិ ពន្ធវា |
| អន្តកេនាធិបន្នស្ស | នត្ថិ ញាតីសុ តាណតា ។ |
👉កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ ។
| ១៧. | ឯតមត្ថវសំ ញត្វា | បណ្ឌិតោ សីលសំវុតោ |
| និព្វានគមនំ មគ្គំ | ខិប្បមេវ វិសោធយេ ។ |
👉សេចក្ដីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីកាន់ព្រះនិពា្វនឲ្យបាន ។
ចប់មគ្គវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ