☸️២១. បកិណ្ណកវគ្គ មាន ១៦ គាថា
| ១. | មត្តាសុខបរិច្ចាគា | បស្សេ ចេ វិបុលំ សុខំ |
| ចជេ មត្តាសុខំ ធីរោ | សម្បស្សំ វិបុលំ សុខំ ។ |
👉បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។
| ២. | បរទុក្ខូបធានេន | អត្តនោ សុខមិច្ឆតិ |
| វេរសំសគ្គសំសដ្ឋោ | វេរា សោ ន បរិមុច្ចតិ ។ |
👉ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះ ឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ ។
| ៣. | យញ្ហិ កិច្ចំ តទបវិទ្ធំ | អកិច្ចំ បន ករីយតិ |
| ឧន្នឡានំ បមត្តានំ | តេសំ វឌ្ឍន្តិ អាសវា ។ |
👉របស់ណាដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើនឡើង ដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ ។
| ៤. | យេសញ្ច សុសមារទ្ធា | និច្ចំ កាយគតា សតិ |
| អកិច្ចន្ដេ ន សេវន្តិ | កិច្ចេ សាតច្ចការិនោ | |
| សតានំ សម្បជានានំ | អត្ថំ គច្ឆន្តិ អាសវា ។ |
👉លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។
| ៥. | មាតរំ បិតរំ ហន្ត្វា | យរាជានោ ទ្វេ ច ខត្តិយេ |
| រដ្ឋំ សានុចរំ ហន្ត្វា | អនីឃោ យាតិ ព្រាហ្មណោ ។ |
👉បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាសេ្ដចជាក្សត្រពីរព្រះអង្គផង សម្លាប់អាយតនៈ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
| ៦. | មាតរំ បិតរំ ហន្ត្វា | រាជានោ ទ្វេ ច សោត្តិយេ |
| វេយ្យគ្ឃបញ្ចមំ ហន្ត្វា | អនីឃោ យាតិ ព្រាហ្មណោ ។ |
👉បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំ ជាគម្រប់ ៥ ផងបានហើយ រមែងបានទៅជាខីណាសវ-ព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
| ៧. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | និច្ចំ ពុទ្ធគតា សតិ ។ |
👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ៨. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | និច្ចំ ធម្មគតា សតិ ។ |
👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ៩. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | និច្ចំ សង្ឃគតា សតិ ។ |
👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ១០. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | និច្ចំ កាយគតា សតិ ។ |
👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ១១. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | អហឹសាយ រតោ មនោ ។ |
👉ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ១២. | សុប្បពុទ្ធំ បពុជ្ឈន្តិ | សទា គោតមសាវកា |
| យេសំ ទិវា ច រត្តោ ច | ភាវនាយ រតោ មនោ ។ |
👉ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
| ១៣. | ទុប្បព្វជ្ជំ ទុរភិរមំ | ទុរាវាសា ឃរា ទុខា |
| ទុក្ខោ សមានសំវាសោ | ទុក្ខោ សមានសំវាសោ | |
| តស្មា ន ចទ្ធគូ សិយា | ន ច ទុក្ខានុបតិតោ សិយា ។ |
👉ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រង ដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ( ដែលមិនមានសេចក្តីកោតក្រែង ) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង ។
| ១៤. | សទ្ធោ សីលេន សម្បន្នោ | យសោភោគសមប្បិតោ |
| យំ យំ បទេសំ ភជតិ | តត្ថ តត្ថេវ បូជិតោ ។ |
👉បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជា ក្នុងប្រទេសនោះៗ ។
| ១៥. | ទូរេ សន្តោ បកាសេន្តិ | ហិមវន្តោវ បព្វតោ |
| អសន្តេត្ថ ន ទិស្សន្តិ | រត្តឹ ខិត្តា យថា សរា ។ |
👉ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដ ដូច្នោះ ពួកអសប្បុរស ( ទុកជាឋិតនៅ ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់ ។
| ១៦. | ឯកាសនំ ឯកសេយ្យំ | ឯកោ ចរមតន្ទិតោ |
| ឯកោ ទមយមត្តានំស | វនន្តេ រមិតោ សិយា ។ |
👉បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯង ទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។
ចប់បកិណ្ណកវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ