☸️២២. និរយវគ្គ មាន ១៤ គាថា
| ១. | អភូតវាទី និរយំ ឧបេតិ | យោ វាបិ កត្វា ន ករោមិ ចាហ |
| ឧភោបិ តេ បេច្ច សមា ភវន្តិ | និហីនកម្មា មនុជា បរត្ថ ។ |
👉បុគ្គលពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ ( អំពើអាក្រក់ ) ហើយនិយាយថា អញមិនធ្វើទេ បុគ្គលនោះ រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា ដោយគតិក្នុងលោកខាងមុខទៀត ។
| ២. | កាសាវកណ្ឋា ពហវោ | បាបធម្មា អសញ្ញតា |
| បាបា បាបេហិ កម្មេហិ | និរយំ តេ ឧបបជ្ជរេ ។ |
👉ពួកជនច្រើននាក់ ដែលមាន-ករុំព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែ ( ប្រព្រឹត្ត ) ធម៌ដ៌លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ ។
| ៣. | សេយ្យោ អយោគុឡោ ភុត្តោ | តត្តោ អគ្គិសិខូបមោ |
| យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ | រដ្ឋបិណ្ឌំ អសញ្ញតោ ។ |
👉បព្វជិតទ្រុស្ដសីល សូវបរិភោគដុំដែក ដែលកំពុងក្ដៅមានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្ដសីលមិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរ ដូចម្ដេចបាន ។
| ៤. | ចត្តារិ ឋានានិ នរោ បមត្តោ | អាបជ្ជតិ បរទារូបសេវី |
| អបុញ្ញលាភំ ន និកាមសេយ្យំ | និន្ទំ តតិយំ និរយំ ចតុត្ថំ ។ |
👉នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។
| ៥. | អបុញ្ញលាភោ ច គតី ច បាបិកា | ភីតស្ស ភីតាយ រតី ច ថោកិកា |
| រាជា ច ទណ្ឌំ គរុកំ បណេតិ | តស្មា នរោ បរទារំ ន សេវេ ។ |
👉( ហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាងផ្សេងទៀត ) គឺ បានរបស់មិនជាបុណ្យ ១ មានធម៌អាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាចជាមួយនឹងស្ដ្រី ដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជានឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។
| ៦. | កុសោ យថា ទុគ្គហិតោ | ហត្ថមេវានុកន្តតិ |
| សាមញ្ញំ ទុប្បរាមដ្ឋំ | និរយាយុបកឌ្ឍតិ ។ |
👉ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គលកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះ ទៅនរក យ៉ាងនោះឯង ។
| ៧. | យំ កិញ្ចិ សិថិលំ កម្មំ | សង្កិលិដ្ឋញ្ច យំ វតំ |
| សង្កស្សរំ ព្រហ្មចរិយំ | ន តំ ហោតិ មហប្ផលំ ។ |
👉កម្មណាមួយ ដែលធូរថយក្ដី វ័តណាមួយ ដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។
| ៨. | កយិរា ចេ កយិរាថេនំ | ទឡ្ហមេនំ បរក្កមេ |
| សិថិលោ ហិ បរិព្វាជោ | ភិយ្យោ អាកិរតេ រជំ ។ |
👉បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ ឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោលធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង ។
| ៩. | អកតំ ទុក្កដំ សេយ្យោ | បច្ឆា តប្បតិ ទុក្កដំ |
| កតញ្ច សុកតំ សេយ្យោ | យំ កត្វា នានុតប្បតិ ។ |
👉អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង ព្រោះថា អំពើអាក្រក់ រមែងធ្វើឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។
| ១០. | នគរំ យថា បច្ចន្តំ | គុត្តំ សន្តរពាហិរំ |
| ឯវំ គោបេថ អត្តានំ | ខណោ វោ មា ឧបច្ចគា | |
| ខណាតីតា ហិ សោចន្តិ | និរយម្ហិ សមប្បិតា ។ |
👉នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅ យ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងណា កុំឲ្យខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយដែលឲ្យខណៈកន្លងហើយ រមែងសោកស្ដាយក្នុងនរកមីរដេសដាស ។
| ១១. | អលជ្ជិតាយេ លជ្ជន្តិ | លជ្ជិតាយេ ន លជ្ជរេ |
| មិច្ឆាទិដ្ឋិសមាទានា | សត្តា គច្ឆន្តិ ទុគ្គតឹ ។ |
👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាសក្នុងហេតុដែលត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
| ១២. | អភយេ ភយទស្សិនោ | ភយេ ច អភយទស្សិនោ |
| មិច្ឆាទិដ្ឋិសមាទានា | សត្តា គច្ឆន្តិ ទុគ្គតឹ ។ |
👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាចថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
| ១៣. | អវជ្ជេ វជ្ជមតិនោ | វជ្ជេ អវជ្ជទស្សិនោ |
| មិច្ឆាទិដ្ឋិសមាទានា | សត្តា គច្ឆន្តិ ទុគ្គតឹ ។ |
👉សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលឥតទោសថា ជាហេតុមានទោសផង យល់ឃើញក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
| ១៤. | វជ្ជញ្ច វជ្ជតោ ញត្វា | អវជ្ជញ្ច អវជ្ជតោ |
| សម្មាទិដ្ឋិសមាទានា | សត្តា គច្ឆន្តិ សុគតឹ ។ |
👉សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោសថា ជារបស់មានទោសផង ដឹងរបស់មិនមានទោសថា ជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។
ចប់និរយវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ