☸️២៥. ភិក្ខុវគ្គ មាន ២៣ គាថា
| ១. | ចក្ខុនា សំវរោ សាធុ | សាធុ សោតេន សំវរោ |
| ឃានេន សំវរោ សាធុ | សាធុ ជិវ្ហាយ សំវរោ ។ |
👉ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្ដាតប្រពៃ ។
| ២. | កាយេន សំវរោ សាធុ | សាធុ វាចាយ សំវរោ |
| មនសា សំវរោ សាធុ | សាធុ សព្វត្ថ សំវរោ | |
| សព្វត្ថ សំវុតោ ភិក្ខុ | សព្វទុក្ខា បមុច្ចតិ ។ |
👉ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយ ក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួង ។
| ៣. | ហត្ថសញ្ញតោ បាទសញ្ញតោ | វាចាសញ្ញតោ សញ្ញតត្តមោ |
| អជ្ឈត្តរតោ សមាហិតោ | ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។ |
👉ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេកអរក្នុងការចម្រើនកម្មដ្ឋាន ដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយ ហៅជននោះថា ភិក្ខុ ។
| ៤. | យោ មុខសញ្ញតោ ភិក្ខុ | មន្តភាណី អនុទ្ធតោ |
| អត្ថំ ធម្មញ្ច ទីបេតិ | មធុរំ តស្ស ភាសិតំ ។ |
👉ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះ ទើបឈ្មោះថា ពីរោះ ។
| ៥. | ធម្មារាមោ ធម្មរតោ | ធម្មំ អនុវិចិន្តយំ |
| ធម្មំ អនុស្សរំ ភិក្ខុ | សទ្ធម្មា ន បរិហាយតិ ។ |
👉ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយៗ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ ។
| ៦. | សលាភំ នាតិមញ្ញេយ្យ | នាញ្ញេសំ បិហយំ ចរេ |
| ញ្ញេសំ បិហយំ ភិក្ខុ | សមាធឹ នាធិគច្ឆតិ ។ |
👉ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ ។
| ៧. | អប្បលាភោបិ ចេ ភិក្ខុ | សលាភំ នាតិមញ្ញតិ |
| តំ វេ ទេវា បសំសន្តិ | សុទ្ធាជីវមតន្ទិតំ ។ |
👉បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាម ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ។
| ៨. | សព្វសោ នាមរូបស្មឹ | យស្ស នត្ថិ មមាយិតំ |
| អសតា ច ន សោចតិ | ស វេ ភិក្ខូតិ វុច្ចតិ ។ |
👉បុគ្គលណា មិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូប ជារបស់អញដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្ដាយ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ ។
| ៩. | មេត្តាវិហារី យោ ភិក្ខុ | បសន្នោ ពុទ្ធសាសនេ |
| អធិគច្ឆេ បទំ សន្តំ | សង្ខារូបសមំ សុខំ ។ |
👉ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។
| ១០. | សិញ្ច ភិក្ខុ ឥមំ នាវំ | សិត្តា តេ លហុមេស្សតិ |
| ឆេត្វា រាគញ្ច ទោសញ្ច | តតោ និព្វានមេហិសិ ។ |
👉ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។
| ១១. | បញ្ច ឆិន្ទេ បញ្ច ជហេ | បញ្ច ចុត្តរិ ភាវយេ |
| បញ្ចសង្គាតិគោ ភិក្ខុ | មុឱឃតិណ្ណោតិ វុច្ចតិ ។ |
👉ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។
| ១២. | ឈាយ ភិក្ខុ មា ច បមាទោ | មា តេ កាមគុណេ ភមស្សុ ចិត្តំ |
| មា លោហគុឡំ គិលី បមត្តោ | មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។ |
👉ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ ។
| ១៣. | នត្ថិ ឈានំ អបញ្ញស្ស | នត្ថិ បញ្ញា អឈាយិនោ |
| យម្ហិ ឈានញ្ច បញ្ញា ច | ស វេ និព្វានសន្តិកេ ។ |
👉ការពិនិត្យមិនមាន ដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញាមានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
| ១៤. | សុញ្ញាគារំ បវិដ្ឋស្ស | សន្តចិត្តស្ស ភិក្ខុនោ |
| អមានុសី រតិ ហោតិ | សម្មា ធម្មំ វិបស្សតោ ។ |
👉សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ ដោយប្រពៃ ។
| ១៥. | យតោ យតោ សម្មសតិ | ខន្ធានំ ឧទយព្វយំ |
| លភតិ បីតិបាមោជ្ជំ | អមតំ តំ វិជានតំ ។ |
👉ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹងធម៌ទាំងឡាយ ។
| ១៦. | តត្រាយមាទិ ភវតិ | ឥធ បញ្ញស្ស ភិក្ខុនោ |
| ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ | បាតិមោក្ខេ ច សំវរោ ។ |
👉គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញា ក្នុងសាសនានេះ ។
| ១៧. | មិត្តេ ភជស្សុ កល្យាណេ | សុទ្ធាជីវេ អតន្ទិតេ |
| បដិសន្ថារវុត្យស្ស | អាចារកុសលោ សិយា | |
| តតោ បាមោជ្ជពហុលោ | ទុក្ខស្សន្តំ ករិស្សសិ ។ |
👉( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន ។
| ១៨. | វស្សិកា វិយ បុប្ផានិ | មទ្ទវានិ បមុញ្ចតិ |
| ឯវំ រាគញ្ច ទោសញ្ច | វិប្បមុញ្ចេថ ភិក្ខវោ ។ |
👉ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជម្រុះរាគៈ និងទោសៈចេញ ដូចម្លិះជម្រុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ ។
| ១៩. | សន្តកាយោ សន្តវាចោ | សន្តវា សុសមាហិតោ |
| វន្តលោកាមិសោ ភិក្ខុ | ឧបសន្តោតិ វុច្ចតិ ។ |
👉ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។
| ២០. | អត្តនា ចោទយត្តានំ | បដិមំសេតមត្តនា |
| សោ អត្តគុត្តោ សតិមា | សុខំ ភិក្ខុ វិហាហិសិ ។ |
👉អ្នកចូរដាស់តឿនខ្លួនឯង ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ ។
| ២១. | អត្តា ហិ អត្តនោ នាថោ | អត្តាវ អត្តនោ គតិ |
| តស្មា សំយម អត្តានំ | អស្សំ ភទ្រំវ វាណិជោ ។ |
👉មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ ។
| ២២. | បាមោជ្ជពហុលោ ភិក្ខុ | បសន្នោ ពុទ្ធសាសនេ |
| អធិគច្ឆេ បទំ សន្តំ | សង្ខារូបសមំ សុខំ ។ |
👉ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។
| ២៣. | យោ ហវេ ទហរោ ភិក្ខុ | យុញ្ជតិ ពុទ្ធសាសនេ |
| សោមំ លោកំ បភាសេតិ | អព្ភា មុត្តោវ ចន្ទិមា ។ |
👉ភិក្ខុណា នៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក ។
ចប់ភិក្ខុវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ