២៦. ព្រាហ្មណវគ្គ

☸️២៦. ព្រាហ្មណវគ្គ មាន​ ៤២ គាថា
១.ឆិន្ទ សោតំ បរក្កម្មកាមេ បនុទ ព្រាហ្មណ
សង្ខារានំ ខយំ ញត្វាអកតញ្ញូសិ ព្រាហ្មណ ។

👉ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក​ ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាល​ព្រាហ្មណ៍​ អ្នក​ស្គាល់​ច្បាស់​នូវការអស់សង្ខារទាំងឡាយហើយ​ ឈ្មោះថា​ ​ជាអ្នក​ដឹង​ព្រះ​និព្វាន​ ដែលបច្ច័យតាក់តែងមិនបាន ។

២.យទា ទ្វយេសុ ធម្មេសុបារគូ ហោតិ ព្រាហ្មណោ
អថស្ស សព្វេ សំយោគាអត្ថំ គច្ឆន្តិ ជានតោ ។

👉កាលណា​ ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ​ គឺសមថធម៌​ និងវិបស្សនាធម៌ ក្នុងកាល​ណោះ​ កិលេស​គ្រឿង​ប្រកបសត្វទុកទាំងអស់​ របស់ព្រាហ្មណ៍អ្នកដឹងនោះ​ រមែងដល់​នូវ​ការ​តាំង​នៅមិនបាន ។

៣.យស្ស បារំ អបារំ វាបារាបារំ ន វិជ្ជតិ
វីតទ្ទរំ វិសំយុត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី​ មិនមានដល់បុគ្គលណា តថាគត​ហៅ​បុគ្គល​នោះ​ ដែល​ជា​អ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា​ ជាព្រាហ្មណ៍ ។

៤.ឈាយឹ វិរជមាសីនំកតកិច្ចំ អនាសវំ
ឧត្តមត្ថំ អនុប្បត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលីគឺកាមអស់ហើយ​ អ្នកអង្គុយនៅឯកឯង អ្នកមាន​សោឡសកិច្ច​ធ្វើ​ស្រេច​ហើយ​ មិនមានអាសវៈ​ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់​ ដោយលំដាប់​ហើយ​នោះថា​ ជាព្រាហ្មណ៍ ។

៥.ទិវា តបតិ អាទិច្ចោរត្តិមាភាតិ ចន្ទិមា
សន្នទ្ធោ ខត្តិយោ តបតិឈាយី តបតិ ព្រាហ្មណោ
អថ សព្វមហោរត្តំពុទ្ធោ តបតិ តេជសា ។

👉ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង​ ក្នុងវេលាយប់​ ក្សត្រទ្រង់ប្រដាប់ពេញយស​ហើយ រមែង​រុង​រឿង​ សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង​ ឯព្រះសម្ពុទ្ធ​រមែង​រុងរឿង​ដោយតេជះ​ រហូតថ្ងៃនិងយប់ទាំងអស់។

៦.ពាហិតបាបោ ហិ ព្រាហ្មណោសមចរិយា សមណោតិ វុច្ចតិ
បព្វាជយមត្តនោ មលំតស្មា បព្វជិតោតិ វុច្ចតិ ។

👉អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា​ ព្រាហ្មណ៍​ អ្នកដែលតថាគតហៅថាសមណៈ ព្រោះ​ការ​ប្រព្រឹត្តរម្ងាប់​ អ្នក​ដែលដេញមន្ទិលនៃខ្លួន ហេតុនោះ​ ទើបតថាគតហៅថា​ បព្វជិត ។

៧.ន ព្រាហ្មណស្ស បហរេយ្យនាស្ស មុញ្ចេថ ព្រាហ្មណោ
ធិ ព្រហ្មណស្ស ហន្តារំតតោ ធិ យស្ស មុញ្ចតិ ។

👉ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ​ ( ចំណែក )​ ព្រាហ្មណ៍ ( ដែល​ត្រូវ​គេ​ប្រហារ​ហើយ )​ មិន​គប្បី​ចង​ពៀរ​ចំពោះព្រាហ្មណ៍​នោះ តថាគតតិះដៀលព្រាហ្មណ៍ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះ​ព្រាហ្មណ៍​នោះ​ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។

៨.ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោយទានិសេធោ មនសោ បិយេហិ
យតោ យតោ ហឹសមនោ និវត្តតិតតោ តតោ សម្មតិមេវ ទុក្ខំ ។

👉ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ​ មិនមែនប្រសើរបន្ដិច​បន្ដួច​ទេ ចិត្ត​ដែល​គិត​បៀត​បៀនគេ​ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏​រម្ងាប់ទៅបាន ។

៩.យស្ស កាយេន វាចាយមនសា នត្ថិ ទុក្កដំ
សំវុតំ តីហិ ឋានេហិតមហំ ព្រូមិ ព្រាហ្មណំ ។

👉អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត​ របស់បុគ្គលណា​ មិនមានទេ តថាគតហៅបុគ្គលដែល​បាន​សង្រួម​ដោយ​ឋាន​ ទាំង​ ៣​ នោះថា​ ជាព្រាហ្មណ៍ ។

១០.យម្ហា ធម្មំ វិជានេយ្យសម្មាសម្ពុទ្ធទេសិតំ
សក្កច្ចំ តំ នមស្សេយ្យអគ្គិហុត្តំវ ព្រាហ្មណោ ។

👉បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការ​គ្រូ​នោះ ដោយ​គោរព​ ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើង​ ដូច្នោះដែរ ។

១១.ន ជដាហិ ន គោត្តេនន ជច្ចា ហោតិ ព្រាហ្មណោ
យម្ហិ សច្ចញ្ច ធម្មោ ចសោ សុចិ សោ ច ព្រាហ្មណោ ។

👉បុគ្គលដែលឈ្មោះថា​ ព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន​ ព្រោះគោត្រក៏មិនមែន ព្រោះជាតិ​ក៏មិន​មែន សច្ចៈផង ធម៌​ផង​ មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គល​នោះ​ឈ្មោះថា​ ព្រាហ្មណ៍ផង ។

១២.កិន្ដេ ជដាហិ ទុម្មេធកិន្ដេ អជិនសាដិយា
អព្ភន្តរន្ដេ ​ គហនំពាហិរំ បរិមជ្ជសិ ។

👉នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់​ អ្នកមានប្រយោជន៍អ្វី ដោយ​ការ​ទ្រទ្រង់​សំពត់​ស្បែកខ្លា​ បើសន្ដានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយ​រាគាទិក្កិលេស​ អ្នក​ឈ្មោះ​ថា​ ដុស​ខាត់​តែ​កាយ​ខាងក្រៅ​ទេ ។

១៣.បំសុកូលធរំ ជន្តុំកិសន្ធមនិសន្ថតំ
ឯកំ វនស្មឹ ឈាយន្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម​ មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើន​ឈានក្នុងព្រៃនោះថា​ ជាព្រាហ្មណ៍ ។

១៤.ន ចាហំ ព្រាហ្មណំ ព្រូមិយោនិជំ​ មត្តិសម្ភវំ
ភោវាទិ នាម សោ ហោតិស​ចេ​ ហោតិ សកិញ្ចនោ
អកិញ្ចនំ អនាទានំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតនឹងហៅអ្នកកើតអំពីកំណើត​ អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍​ក៏ទេ​ បុគ្គល​នោះ​ គ្រាន់​តែ​បាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង​ ជាអ្នកមានកិលេសគ្រឿងកង្វល់​នៅ​ឡើយ​ តថាគត​ហៅ​បុគ្គល​អ្នក​មិន​មានកិលេសគ្រឿងកង្វល់​ អ្នកមិនមានសេចក្ដី​ប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។

១៥.សព្វសំយោជនំ ឆេត្វាយោ វេ ន បរិតស្សតិ
សង្គាតិគំ វិសំយុត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត​ តថាគតហៅបុគ្គលនោះ ដែលគ្មាន​កិលេស​ជា​គ្រឿង​ចំពាក់​​ អ្នករួចស្រឡះចាកកិលេសថា​ ជាព្រាហ្មណ៍ ។

១៦.ឆេត្វា នទ្ធឹ វរត្តញ្ចសន្ធានំ សហនុក្កមំ
ឧក្ខិត្តបលិឃំ ពុទ្ធំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង​ កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រម​ទាំង​អនុស័យ​ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោល​ហើយ​ អ្នកត្រាស់ដឹងសច្ចៈ​ ៤ នោះឯង ថា​ជាព្រាហ្មណ៍ ។

១៧.អក្កោសំ វធពន្ធញ្ចអទុដ្ឋោ យោ តិតិក្ខតិ
ខន្តីពលំ ពលានីកំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណាមិនប្រទូស្ដ អត់សង្កត់ពាក្យជេរផង​ ការបៀតបៀន​ និងការចងផងបាន​ ទើប​តថាគត​ហៅ​បុគ្គល​ដែល​មាន​ខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផងថា​ ជាព្រាហ្មណ៍ ។

១៨.អក្កោធនំ វត្តវន្តំសីលវន្តំ អនុស្សទំ
ទន្តំ អន្តិមសារីរំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត​ មានចតុប្បារិសុទ្ធិសីល មិនមាន​តណ្ហា​ គ្រឿង​ប៉ោង​ចិត្ត​​ មានឥន្ទ្រីយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះថា​ ជា​ព្រាហ្មណ៍ ។

១៩.វារិ បោក្ខរបត្តេវអារគ្គេរិវ សាសបោ
យោ ន លិម្បតិ កាមេសុយោ ន លិម្បតិ កាមេសុ

👉បុគ្គលណា​ មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ​ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់​ស្ពៃ​ លើ​ចុង​ដែក​ស្រួច​ តថាគត​ហៅបុគ្គលនោះថា​ ជាព្រាហ្មណ៍ ។

២០.យោ ទុក្ខស្ស បជានាតិឥធេវ ខយមត្តនោ
បន្នភារំ វិសំយុត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន​ តថាគតហៅបុគ្គលនោះ ដែល​មាន​ខន្ធភារ​ដាក់​ចុះហើយ​ ដែលរួចស្រឡះចាកកិលេសទាំងឡាយថា​ ជាព្រាហ្មណ៍ ។

២១.គម្ភីរបញ្ញំ មេធាវឹមគ្គាមគ្គស្ស កោវិទំ
ឧត្តមត្ថំ អនុប្បត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ​ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស អ្នកឈ្លាស ក្នុង​ផ្លូវ​ និង​មិន​មែន​ផ្លូវ​ បាន​សម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។

២២.អសំសដ្ឋំ គហដ្ឋេហិអនាគារេហិ ចូភយំ
អនោកសារឹ អប្បិច្ឆំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក​ គឺគ្រហស្ថ​ ១ បព្វជិត​ ១ ជាអ្នក​ត្រាច់​ទៅ​ ​ដោយ​មិន​មាន​សេចក្ដីអាល័យ​ មានសេចក្ដីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។

២៣.និធាយ ទណ្ឌំ ភូតេសុតសេសុ ថាវរេសុ ច
យោ ន ហន្តិ ន ឃាតេតិតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី​ ដែលមាំមួន គឺមិនមាន​តក់​ស្លុតក្ដី មិន​បៀត​បៀន​ដោយខ្លួនឯង​ មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថា​ជា​ព្រាហ្មណ៍ ។

២៤.អវិរុទ្ធំ វិរុទ្ធេសុអត្តទណ្ឌេសុ និព្វុតំ
សាទានេសុ អនាទានំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ​ អ្នករំលត់ចំពោះ​ពួកជន​ដែលមានអាជ្ញាក្នុងខ្លួន អ្នក​មិនមានសេចក្ដីប្រកាន់​ ចំពោះពួកជន​ដែលមានសេចក្ដី​ប្រកាន់​នោះ ថាជាព្រាហ្មណ៍ ។

២៥.យស្ស រាគោ ច ទោសោ ចមានោ មក្ខោ ច បាតិតោ
សាសបោរិវ អារគ្គាតមហំ ព្រូមិ ព្រាហ្មណំ ។

👉រាគៈ ទោសៈ មានះ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ​ ដូចគ្រាប់ស្ពៃ​ដែល​ជ្រុះ​ចុះ ​អំពីចុងដែក​ស្រួច តថាគតហៅបុគ្គលនោះ​ ថាជាព្រាហ្មណ៍ ។

២៦.អកក្កសំ វិញ្ញាបនឹគិរំ សច្ចំ ឧទីរយេ
យាយ នាភិសជេ កញ្ចិតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា ពោលពាក្យមិនអាក្រក់​ ពាក្យជាហេតុឲ្យដឹងសេចក្ដីបាន​ ជាពាក្យពិត​ ជាពាក្យ​ដែល​មិន​ធ្វើ​អ្នក​ណា​ឲ្យ​ទាស់​ចិត្ត តថាគតហៅបុគ្គលនោះ​ ថាជាព្រាហ្មណ៍ ។

២៧.យោធ ទីឃំ វា រស្សំ វាអណុំ ថូលំ សុភាសុភំ
លោកេ អទិន្នំ នាទិយតិតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់​ ដែលគេមិនបានឲ្យ​ហើយ​ ​ក្នុង​លោកនេះ ថា​ជា​ព្រាហ្មណ៍​ ។

២៨.អាសា យស្ស ន វិជ្ជន្តិអស្មឹ លោកេ បរម្ហិ ច
និរាសាសំ វិសំយុត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង​​ ក្នុងលោកខាងមុខផង តថាគតហៅ​បុគ្គល​នោះ ដែល​មិន​មាន​សេចក្ដី​ប្រាថ្នា​ ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។

២៩.យស្សាលយា ន វិជ្ជន្តិអញ្ញាយ អកថំកថី
អមតោគធំ អនុប្បត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉អ្នកណាមិនមានសេចក្ដីអាល័យ​ គឺតណ្ហា​ មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់​នូវធម៌​ តថាគត​ហៅ​បុគ្គល​នោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន​ ដែលមាន​ព្រះ​អរហន្ដ​ដល់ហើយ ដោយលំដាប់ ថា​ជា​ព្រាហ្មណ៍ ។

៣០.យោធ បុញ្ញញ្ច បាបញ្ចឧភោ សង្គំ ឧបច្ចគា
អសោកំ វិរជំ សុទ្ធំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ​ និងកិលេសជាគ្រឿងចំពាក់ចេញ​ហើយ​ តថាគត​ហៅ​បុគ្គល​នោះ​ ដែលជាអ្នកមិនមានសេចក្ដីសោក​ មានធូលីគឺកិលេសអស់ហើយ​ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។

៣១.ចន្ទំវ វិមលំ សុទ្ធំវិប្បសន្នមនាវិលំ
នន្ទីភវបរិក្ខីណំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលដែលមិនមានសេចក្ដីសៅហ្មង​ ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិន​កករល្អក់​ អស់សេចក្ដីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។​

៣២.យោ ឥមំ បលិបថំ ទុគ្គំសំសារំ មោហមច្ចគា
តិណ្ណោ បារគតោ ឈាយីអនេជោ អកថំកថី
អនុបាទាយ និព្វុតោតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ កន្លងផ្លូវវាងគឺរាគៈ និងភក់​ ដែលគេឆ្លងបានដោយកម្រ​ គឺកិលេស និងសង្សារវដ្ដ និង​មោហៈ​ទាំង​នេះ​បាន​ ជាអ្នកឆ្លងកន្លងអន្លង់ទាំង​ ៤​ បានដល់ត្រើយ​ គឺព្រះនិព្វាន ជាអ្នកមានឈាន​ មិនញាប់ញ័រដោយតណ្ហា មិន​មាន​សេចក្ដីសង្ស័យ មិនប្រកាន់មាំ​ ជាអ្នករលត់កិលេស​ហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។​

៣៣.យោធ កាមេ បហន្ត្វានអនាគារោ បរិព្វជេ
កាមភវបរិក្ខីណំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ​ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគត​ហៅ​បុគ្គលនោះ​ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។

៣៤.យោធ តណ្ហំ បហន្ត្វានអនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ​ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគត​ហៅ​បុគ្គលនោះ​ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។

៣៥.យោធ តណ្ហំ បហន្ត្វានអនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ​ គេចចេញចាកតណ្ហាបាន តថាគត​ហៅ​បុគ្គល​ដែលអស់តណ្ហា​ និងភពហើយនោះ ថាជាព្រាហ្មណ៍ ។

៣៦.ហិត្វា មានុសកំ យោគំទិព្វំ យោគំ ឧបច្ចគា
សព្វ​យោគវិសំយុត្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ លះ​កិលេសជាគ្រឿង​ប្រកប​ ដែល​ជា​របស់​មនុស្ស​ កន្លង​កិលេស​ជា​គ្រឿង​ប្រកប​ ដែល​ជា​របស់​ទិព្វ​បាន​ហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះចាកកិលេសជាគ្រឿង​ប្រកបទាំងពួងនោះ​ ថាជាព្រាហ្មណ៍ ។

៣៧.ចុតឹ យោ វេទិ សត្តានំឧបបត្តិញ្ច សព្វ​សោ
សព្វ​លោកាភិភុំ វីរំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេកអរក្នុងកាមគុណ​ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជា​អ្នក​មាន​ចិត្ត​ត្រជាក់​ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្ដី​ព្យាយាមនោះ ថាជាព្រាហ្មណ៍ ។

៣៨.ចុតឹ យោ វេទិ សត្តានំឧបបត្តិញ្ច សព្វ​សោ
អសត្តំ សុគតំ ពុទ្ធំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ ដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួកសត្វ​ ដោយអាការទាំងពួងបាន តថាគតហៅ​បុគ្គល​ដែល​ជា​អ្នក​មិន​ជាប់​ក្នុងកាម​ អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ​ ថាជាព្រាហ្មណ៍ ។

៣៩.យស្ស គតឹ ន ជានន្តិទេវា គន្ធព្វ​មានុសា
ខីណាសវំ អរហន្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា​ តថាគតហៅបុគ្គល ដែល​ជា​អ្នក​មាន​អាសវៈ​អស់ហើយ ជាព្រះអរហន្ដនោះ​ ថាជាព្រាហ្មណ៍ ។

៤០.យស្ស បុរេ ច បច្ឆា ចមជ្ឈេ ច នត្ថិ កិញ្ចនំ
អកិញ្ចនំ អនាទានំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង​ ក្នុងកាលជាខាងក្រោយផង ក្នុងកាល​ជា​កណ្ដាល​ផង​ តថាគត​ហៅ​បុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់​ មិនមានសេចក្ដី​ប្រកាន់នោះ ថាជាព្រាហ្មណ៍ ។

៤១.ឧសភំ បវរំ វីរំមហេសឹ វិជិតាវិនំ
អនេជំ ន្ហាតកំ ពុទ្ធំតមហំ ព្រូមិ ព្រាហ្មណំ ។

👉តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ​ អ្នកស្វែងរកគុណដ៏ធំ​ ឈ្នះមារ មិនមានកិលេស ជា​គ្រឿង​ញាប់​ញ័រ​ ងូត​លាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍ ។

៤២.បុព្វេ​និវាសំ យោ វេទិសគ្គាបាយញ្ច បស្សតិ
អថោ ជាតិក្ខយំ បត្តោអភិញ្ញាវោសិតោ មុនិ
សព្វ​វោសិតវោសានំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវ​ឋាន​សួគ៌​ និង​អបាយភូមិ​ផង​ មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញសេ្រចកិច្ចហើយ ព្រោះអភិញ្ញា តថាគត​ហៅ​បុគ្គល​ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។

ចប់ព្រាហ្មណវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ