សុទ្ធិកថា

សីលទាំង ៤ បើចាត់ឲ្យល្មមឈ្មោះតាមសុទ្ធិ គឺកិច្ចដែល​ត្រូវតែឲ្យស្អាតឡើងវិញ ក្នុងវេលា​ដែល​បែកធ្លាយម្តងៗនោះ មាន ៤យ៉ាង មានឈ្មោះដោយឡែកៗអំពីគ្នាគឺ

  1. ទេសនាសុទ្ធិ សីលបរិសុទ្ធិដោយកិរិយាសំដែង បានដល់ បាដិមោក្ខសំវរសីល
  2. សំវរសុទ្ធិ សីលបរិសុទ្ធិដោយសង្រួម បានដល់ ឥន្ទ្រិយសំវរសីល
  3. បរិយេដ្ឋិសុទ្ធិ សីលបរិសុទ្ធដោយកិរិយាស្វែងរក បានដល់ អាជីវបារិសុទ្ធិសីល
  4. បច្ចវេក្ខណសុទ្ធិ សីលបរិសុទ្ធដោយកិរិយាពិចារណា បានដល់ បច្ច័យសន្និស្សិតសីល

អធិប្បាយ

👉បាដិមោក្ខសំវរសីល បានឈ្មោះថា ទេសនាសុទ្ធិ បរិសុទ្ធិដោយកិរិយាសំដែង ព្រោះថា កាល​បើបែកធ្លាយហើយ ត្រូវតែសំដែងចំពោះមុខសង្ឃ គណៈ ឬបុគ្គល ទើបអាច​កែឲ្យ​បរិសុទ្ធឡើងវិញបាន។

👉ឥន្ទ្រិយសំវរសីល បានឈ្មោះថា សំវរសុទ្ធិ បរិសុទ្ធដោយកិរិយាសង្រួម ព្រោះថា បើ​បែកធ្លាយ​ហើយ ត្រូវតែអធិដ្ឋានតាំងចិត្តថា អញនឹងមិនធ្វើយ៉ាងនេះទៀត ហើយ​ប្រុង​ប្រយ័ត្ន​សង្រួមតទៅ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។

👉អាជីវបារិសុទ្ធិសីល បានឈ្មោះថា បរិយេដ្ឋិសុទ្ធិ បរិសុទ្ធដោយកិរិយាស្វែងរក ព្រោះថា បើ​បែក​ធ្លាយ​ហើយ ត្រូវតែលះបង់នូវអនេសនៈដែល​ជាហេតុនាំឲ្យបែកធ្លាយនោះចេញ ហើយ​ស្វែង​​រកនូវ​បច្ច័យដែលកើតឡើង ប្រកបដោយធម៌ យកមកបរិភោគ ទើប​អាច​កែ​ឲ្យ​បរិសុទ្ធ​ឡើងវិញ។

👉បច្ច័យសន្និស្សិតសីល បានឈ្មោះថា បច្ចវេក្ខណសុទ្ធិ បរិសុទ្ធដោយកិរិយាពិចារណា ព្រោះ​​សីលនេះ ដែលនឹងធ្វើឲ្យបរិសុទ្ធឡើងបាន ត្រាតែបានពិចារណាតាមបច្ចវេក្ខណវិធី ដែល​ពោលរួចមកហើយនោះ។

កាលបើដូច្នេះ ព្រះយោគាវចរភិក្ខុដែលមានសីលទាំង ៤ ណាមួយ ធ្លុះធ្លាយ មិនបរិសុទ្ធ​នោះ គួរតែកែឲ្យបរិសុទ្ធឡើងវិញ តាមទំនងដែលបានអធិប្បាយមកនេះចុះ មិនគួរសម្ងំ​ឲ្យ​យក​គ្រឿងមិនស្អាតនោះទុកក្នុងខ្លួនឡើយ។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា