បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️៧. រឿង ឆត្តបាណិឧបាសក
👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឆត្តបាណិឧបាសក ជាឣ្នកប្រាជ្ញ ជាឣនាគាមិបុគ្គល ។ ថ្ងៃមួយ ព្រះរាជា ទ្រង់ព្រះនាមបសេនទិកោសល ទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ទៅឣញ្ជើញឧបាសកឆត្តបាណិនោះមក ដើម្បីឱ្យគាត់សម្តែងធម៌ទេសនា ក្នុងព្រះបរមរាជវាំង របស់ព្រះឣង្គ ។
ឆត្តបាណិឧបាសក ជ្រាបហើយ មិនបានទទួល តាមព្រះរាជបញ្ជារបស់ព្រះរាជាទេ ហើយបានក្រាបទូលថា “នេះជាភារកិច្ចរបស់ព្រះសង្ឃ” ។ ព្រះរាជា ទ្រង់ស្តេចយាងទៅឣារាធនានិមន្តព្រះសាស្តាដោយព្រះឣង្គឯង ។
ព្រះសាស្តា ទ្រង់ប្រគល់ភារកិច្ចនេះ ទៅឲ្យព្រះឣានន្ទ ។ ថ្ងៃក្រោយមក ព្រះសាស្តា ទ្រង់ត្រាស់សួរព្រះឣានន្ទ ថា “ម្នាលឣានន្ទ ឣ្នកណាខ្លះ រៀនធម៌ដោយគោរព?” ។ ព្រះឣានន្ទត្ថេរ បានក្រាបទូល ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាងមល្លិកា បានរៀនធម៌ ដោយគោរព, តែនាង វាសភខត្តិយា មិនបានរៀនធម៌ ដោយគោរពទេ” ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | យថាបិ រុចិរំ បុប្ផំ | វណ្ណវន្តំ អគន្ធកំ |
| ឯវំ សុភាសិតា វាចា | អផលា ហោតិ អកុព្វតោ ។ |
👉ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្លិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។
