តិរច្ឆានវិជ្ជា

តិរច្ឆានវិជ្ជា គឺចំណេះដែលថោកទាប ទុកដូចជាចំណេះរបស់សត្វតិរច្ឆាន ព្រោះ​មិន​មាន​ប្រយោជន៍។ តិរច្ឆានវិជ្ជានោះ មានច្រើនជាអនេកពេកណាស់ តាមន័យ​ដែល​ព្រះដ៏មានជោគ ទ្រង់ត្រាស់សំដែងទុកក្នុងព្រហ្មជាលសូត្រ ទី១ ក្នុងគម្ពីរទីឃនិកាយ សីលខន្ធវគ្គ ឬក្នុង​សុភសូត្រ ទី១០ ក្នុងគម្ពីរទីឃនិកាយ តែក្នុងទីនេះ ពោលទុក​ដោយ​សង្ខេប​តែត្រឹម​ ៨ យ៉ាង ប៉ុណ្ណេះគឺ

  1. អង្គំ ដម្រានិយាយអំពីសរីរាវយវៈ មានដៃ និងជើងជាដើម។
  2. និមិត្តំ ដម្រាសម្រាប់ទាយនូវហេតុផ្សេងៗ។
  3. ឧប្បាតំ ដម្រានិយាយអំពីឧប្បត្តិហេតុ ដូចធ្លាប់កេតុ មេឃក្រហមដាលឡើង​ក្នុងទិស​ផ្សេងៗ​នោះ និងផែនដីញ័រជាដើម។
  4. សុបិនំ ដម្រាសម្រាប់ទាយយល់សប្តិ។
  5. លក្ខណំ ដម្រាសម្រាប់ទាយលក្ខណៈរបស់ស្ត្រី និងបុរស។
  6. មូសិកច្ចន្នំ ដម្រាសម្រាប់ទាយនូវសំពត់ដែលកណ្តុរកាត់។
  7. អគ្គិហោមំ វិធីបូជាភ្លើង។
  8. ទិព្វិហោមំ វិធីបូជាវែក។

សមណៈអ្នកបរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដែលទាយកឲ្យមកដោយសទ្ធា មិនត្រូវរៀន​ទន្ទេញ ឬចិញ្ចឹមជីវិតដោយតិរច្ឆានវិជ្ជាទាំងនេះឡើយ។

អំពើដែលភិក្ខុចិញ្ចឹមជីវិតដោយល្អ វៀរចាកបាបធម៌ ទាំង ៥ និងតិរច្ឆានវិជ្ជា ទាំង ៨ ជាដើម​នេះ ហៅថា អាជីវបារិសុទ្ធិសីល។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា