ជំនួញខុស ៥ប្រការ

អាជីវនៃឧបាសក

កិរិយា​លះបង់​នូវ​ជំនួញ​ខុស​ ៥​ ប្រការ​ ហេីយ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ដោយ​ត្រឹមត្រូវ​តាមធម៌​ឈ្មោះ​ថា​ អាជីវនៃឧបាសក​ ដូចមាន​ពុទ្ធប្បញ្ញត្តិ​ ដែល​​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់​ហាម​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា បញ្ចហិ​ ភិក្ខវេ​ វណិជ្ជា​ ឧបាសកេន​ អករណីយា ម្នាល​ភិក្ខុទាំងឡាយ​ ជំនួញ​ខុស​ទាំង​ឡាយ​ ៥​ប្រការ​ គឺ​​ឧបាសក​​មិនគប្បី​​ធ្វើ​​ឡើយ​ ។

ជំនួញ​ ៥​ប្រការ​នោះគឺ

  1. សត្ថវណិជ្ជា​ ជួញគ្រឿងសាស្ត្រាវុធ​សម្រាប់​ប្រហារ​ គឺ​ធ្វើ​​គ្រឿង​​សាស្ត្រាវុធ​នោះ​ដោយ​ខ្លួនឯង​ ឬប្រេី​អ្នកដទៃ​ឲ្យគេ​ធ្វេីឲ្យ​ ឬបាន​មក​ដោយ​ហេតុ​ឯណាមួយ​ ហេីយ​លក់​នូវគ្រឿង​សាស្ត្រាវុធ​នោះ​ ។
  2. សត្ត​វណិជ្ជា​ ជួញមនុស្ស
  3. មំសវណិជ្ជា​ ជួញសាច់​ គឺ​ចិញ្ចឹម​នូវសត្វ​ទាំងឡាយ មានជ្រូក​ជាដេីម​ លុះ​ដល់​សត្វ​ទាំងឡាយ​នោះ​​ចម្រេីន​​ធំឡេីង​ ក៏សម្លាប់​យក​សាច់លក់​ ។
  4. មជ្ជវណិជ្ជា​ ជួញទឹកស្រវឹង​ គឺ​ផ្សំគ្រឿង​ណាមួយ​ឲ្យកេីត​ឡេីង​ជាទឹក​ស្រវឹង​ដោយខ្លួន​ឯង​ ឬទិញ​គេ​យកមក​ហេីយ​ លក់នូវ​ទឹកស្រវឹង​នោះ​ ។
  5. វិសវណិជ្ជា​ ជួញថ្នាំពិស​ គឺ​ចាត់ចែង​​ផ្សំថ្នាំពិស​ឲ្យកេីត​ឡេីង​ដោយ​ខ្លួនឯង​ ឬឲ្យ​គេផ្សំ​ឲ្យ​ ឬក៏​បាន​មកដោយ​ហេតុ​ឯណា​នីមួយ​ ហេីយ​លក់នូវ​ថ្នាំពិស​នោះ​ ។

ឧបាសក​កាលវៀរ​ចាក​ជំនួញ​ខុស​ ៥ប្រការ​​នេះហើយ​ បាន​ប្រព្រឹត្ត​ការចិញ្ចឹម​ជីវិត​ដោយ​ធម៌​ ឈ្មោះ​ថា​ មាន​អាជីវធម៌​ដោយប្រពៃ​។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា