៦. ព្រះសារីបុត្តត្ថេរ

អរហន្តវគ្គ​

មាន១០រឿង – ១០គាថា

☸️៦. រឿង ព្រះសារីបុត្តត្ថេរ

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះសារីបុត្រ ។ ពេលបវារណាចេញវស្សាហើយ, ព្រះថេរៈ មានបំណងចង់និមន្តទៅកាន់ ទីចារិកផ្សេងៗ មានភិក្ខុជាច្រើនរូប ជូនដំណើរទៅផង លោកបានប្រាស្រ័យទាក់ទង ជាមួយនឹងភិក្ខុទាំងឡាយនោះ យ៉ាងស្និទ្ធស្នាល, តែមិនបានប្រាស្រ័យទំនាក់ទំនង ជាមួយនឹងភិក្ខុមួយរូបប៉ុណ្ណោះ ។ ជួនជាពេលនោះ ជាយសង្ឃាដី របស់ព្រះសារីបុត្រ បានប៉ះខ្លួនភិក្ខុរូបនោះៗ ក្រោធខឹងយ៉ាងខ្លាំងនឹងព្រះសារីបុត្រ ហើយបានទៅក្រាបទូល ដល់ព្រះសាស្តាថា “ព្រះសារីបុត្រ បានធ្វើខុសហើយ មិនព្រមសុំទោសឡើយ” ។

ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យភិក្ខុ ទៅនិមន្តព្រះសារីបុត្រមកហើយ ទ្រង់ត្រាស់សួររឿងនោះ នឹងព្រះថេរៈ ៗ បានក្រាបទូល នូវ ភាវៈនៃខ្លួនលោក ជាឣ្នកមានចិត្តស្មើដោយផែនដី ដោយទឹក ដោយភ្លើង និងស្មើដោយខ្យល់ជាដើម ។ ភ្លាមនោះ ក៏ស្រាប់តែមានសេចក្តីក្តៅក្រហាយ កើតឡើង ពេញរូបរាងកាយ របស់ភិក្ខុរូបនោះ ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជា ឲ្យព្រះសារីបុត្រ សុំខមាទោស នឹងភិក្ខុនោះ ។ ព្រះសារីបុត្រ បានឣង្គុយច្រហោង ប្រណម្យ ឣញ្ជលី សុំខមាទោសភិក្ខុនោះភ្លាម ។ ពួកភិក្ខុទាំងឡាយ បានពោលសរសើរគុណ របស់ព្រះថេរៈ ។ ព្រះសាស្តា ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

៦.បឋវីសមោ  នោ  វិរុជ្ឈតិឥន្ទខីលូបមោ  តាទិ  សុព្វតោ
រហទោវ  អបេតកទ្ទមោសំសារោ  ន  ភវន្តិ  តាទិនោ  ។

👉ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ០៧-អរហន្តវគ្គរឿង

📜១. ហ្មជីវក
📜២. ព្រះមហាកស្សបត្ថេរ
📜៣. ព្រះពេលដ្ឋសីសត្ថេរ
📜៤. ព្រះឣនុរុទ្ធត្ថេរ
📜៥. ព្រះមហាកច្ចាយនត្ថេរ
📜៦. ព្រះសារីបុត្តត្ថេរ
📜៧. ព្រះកោសម្ពីវាសីតិស្សត្ថេរ
📜៨. ព្រះសារីបុត្តត្ថេរ
📜៩. ព្រះខទិរវនិយរេវតត្ថេរ
📜១០. ឣញ្ញត្រិត្ថី