៦. ពិឡាលបទកសេដ្ឋី

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️៦. រឿង ពិឡាលបទកសេដ្ឋី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពិឡាលបទកសេដ្ឋី ។ សេដ្ឋីម្នាក់នេះ បានឃើញបុរសឣ្នកឃោសនាឣំពីការធ្វើទាន ដើរមកដល់ផ្ទះ របស់ខ្លួន នឹកមិនពេញចិត្ត ថា “បុរសនេះ មិនធ្វើឲ្យសមល្មមនឹងកម្លាំងរបស់ខ្លួន ហើយដើរឃោសនា បបួលគេឯងថែមទៀត” ហើយបានចិបឣង្ករ សណ្តែកខៀវ សណ្តែងលឿង មួយមុខបន្តិចៗ ឲ្យទៅបុរសឣ្នកឃោសនានោះ ។ បុរសឣ្នកផ្តើមបុណ្យ បានយករបស់សេដ្ឋីនោះ ទៅចាត់ចែងធ្វើជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ។

លុះព្រឹកឡើង លោកសេដ្ឋី បានទៅកន្លែងធ្វើបុណ្យ ដោយតាំងចិត្តថា “បើបុរសផ្តើមបុណ្យ និយាយឣាក្រក់ឣំពីរឿងឣញៗ នឹង សម្លាប់វាចោលតែម្តង” ។ ក្នុងពេលដែលព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឆាន់រួចស្រេចហើយ, ឣ្នកផ្តើមបុណ្យ បានក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានដើរឃោសនា បបួលប្រជាជន ឲ្យធ្វើទាន តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ ខ្លួន, ឣ្នកខ្លះ ក៏បានធ្វើច្រើន ឣ្នកខ្លះក៏បានធ្វើតិច, សូមកុសលផលបុណ្យ កើតមាន ដល់ឣ្នកទាំងឣស់នោះឲ្យបានគ្រប់ៗ គ្នាទៅហោង” ។ សេដ្ឋី បានឮដូច្នេះហើយ ក៏ប្រែចិត្តគំនិត ជាសម្មាទិដ្ឋិ ដឹងច្បាស់ថា ខ្លួនគិតខុសហើយ ក៏ចូលទៅសុំទោស ចំពោះបុរសឣ្នកផ្តើមបុណ្យនោះភ្លាម ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៧.មាវមញ្ញេថ  បុញ្ញស្សន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ  បូរតិ
អាបូរតិ  ធីរោ  បុញ្ញស្សថោកំ ថោកំបិ អាចិនំ  ។

👉បុគ្គលមិនគួរមើលងាយបុណ្យថា​ មានប្រមាណតិច​ នឹងមិនឲ្យផលដូច្នេះឡើយ​ ប្រៀបដូចក្អមទឺក​ រមែងពេញ​បានដោយតំណក់​ទឹកដែលធ្លាក់ចុះ​ យ៉ាងណា​ អ្នកមាន​ប្រាជ្ញា​ កាលសន្សំបុណ្យបន្តិចម្តងៗ​ គង់ពេញ​បាន​ដោយ​បុណ្យ យ៉ាងនោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ