១០. មណីការកុលុប្បក…

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️១០. រឿង មណីការកុលុប្បកតិស្សត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលចូលទៅកាន់ត្រកូលជាងកែវមណី ។ ថ្ងៃមួយ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាននូវកែមណីឲ្យទៅជាងកែវមណីដើម្បីច្នៃ ។ ជាងកែវមណី កំពុងតែឣង្គុយហាន់សាច់ មានដៃប្រឡាក់សុទ្ធតែឈាម បានទទួលកែវមណី យកមកដាក់លើជ្រញ់ ហើយក៏ក្រោកទៅលាងដៃ ។ ក្នុងខណៈនោះឯង សត្វក្រៀលដែលជាងកែវមណីចិញ្ចឹម មកឃើញកែវមណីលើជ្រញ់ព្រម ទាំងមានឈាមប្រឡាក់ នឹកស្មាន ថា “ជាដុំសាច់” ទើបចឹកលេបកែវមណីនោះ ចូលក្នុងពោះបាត់ទៅ ។

ជាងកែវមណី ចេញមកវិញ មិនឃើញកែវមណី លើជ្រញ់ នឹកគិតក្នុងចិត្ត ថា “មានតែព្រះថេរៈ មួយឣង្គទេ ដែលលួចយកកែវមណី លើជ្រញ់នេះទៅ ព្រោះមិនមានឣ្នកណាក្រៅឣំពីព្រះថេរៈ ក្នុងទីនេះ” ហើយក៏បានចូលទៅសួរព្រះថេរៈថា “តើព្រះគុណម្ចាស់ បានយកកែវមណី លើជ្រញ់នេះមែនទេ?” ។ ព្រះថេរៈ ឆ្លើយថា “ឣាត្មា មិនបានយកទេ” ។ ជាងកែវមណី គិតថា “បើអាត្មាឣញ សួរព្រះ ថេរៈស្រួលៗ ដូចជាមិនបានការសោះ ឣញ ត្រូវតែសម្លុត វាយធ្វើបាបទើបបានការ” ស្រេចហើយ ក៏យកខ្សែពួរមកចងព្រះថេរៈ យ៉ាងជាប់ ហើយយកដំបងមកវាយព្រះថេរៈ សួរយកចម្លើយ ធ្វើឲ្យគ្រាប់ភ្នែកព្រះថេរៈ លៀនចេញមកខាងក្រៅ លោហិត ជាច្រើន បានហូរស្រក់ចេញមក តាមត្រចៀក និង ច្រមុះ ។

សត្វក្រៀល ឃើញហើយ ក៏ចូលមកហួរចឹកឈាមព្រះថេរៈស៊ី តាមចំណូលចិត្ត ។ ជាងកែវមណី កំពុងតែក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះថេរៈ លុះបានឃើញសត្វក្រៀល មករវីមរវាមក្បែរៗ ជើង ក៏ទាត់សត្វក្រៀលនោះ មួយជើងស្លាប់ មួយរំពេចនោះឯង ។ លុះសត្វក្រៀលស្លាប់ហើយ, ព្រះថេរៈ បានប្រាប់ជាងកែវមណីថា “សត្វក្រៀលបានលេបកែវមណីនោះ ចូលទៅក្នុងពោះវាហើយ, បើញោមមិនជឿឣាត្មាទេ ចូរវះពោះវាមើលចុះ” ។ ជាងកែវមណី បានយកកាំបិតមក វះពោះសត្វក្រៀលដែលស្លាប់នោះ ហើយបានឃើញកែវមណី ក្នុងពោះសត្វក្រៀលនោះ ក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្ត ស្ទើរតែបាត់បង់ស្មារតី ហើយបានក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះថេរៈ ។

បន្ទាប់មក ព្រះថេរៈ ក៏បានបរិនិព្វាន ដោយសារការវាយដុំនោះ ។ សត្វក្រៀល ស្លាប់ទៅ បានទៅកើត ក្នុងផ្ទៃះ នៃភរិយានាយព្រាននោះ ។ ចំណែកនាយព្រាន ស្លាប់ទៅ ក៏បានទៅកើត ទទួលទុក្ខវេទនា យ៉ាងខ្លាំង ក្នុងនរក ។ ឯភរិយានាយព្រាន ស្លាប់ទៅ បានទៅកើតនៅទេវលោក ។

ភិក្ខុទាំងឡាយ បានក្រាបទូលសួរសម្បរាយិកភព របស់ជនទាំងនោះ នឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.គព្ភមេកេ ឧប្បជ្ជន្តិនិរយំ បាបកម្មិនោ
សគ្គំ សុគតិនោ យន្តិបរិនិព្វន្តិ អនាសវា  ។

👉ពួកជនខ្លះ កើតក្នុងគភ៌មនុស្ស ពួក​អ្នក​មានអំពើអាក្រក់ទៅ​កាន់​នរក ពួក​អ្នក​មានអំពើជា​ហេតុនៃសុគតិ រមែង​ទៅ​កាន់​ឋានសួគ៌ ( ចំណែក ) ពួក​អ្នក​មិន​មាន​អាសវៈ រមែង​បរិនិព្វាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ