ជរាវគ្គ
មាន៩រឿង – ១១គាថា
☸️៣. រឿង នាងឧត្តរាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហាន់ល្មមគ្រប់គ្រាន់ហើយ ទើបបានត្រឡប់មកវិញ ពេលមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែឃើញភិក្ខុមួយរូប កំពុងតែនិមន្តបិណ្ឌបាត ហើយប្រគេនបិណ្ឌបាត របស់ខ្លួន ដល់ភិក្ខុរូបនោះទាំង ឣស់ទៅ នាងធ្វើយ៉ាងនេះ ឣស់រយៈពេលបីថ្ងៃ ក្នុងថ្ងៃទី ៤ នាងបានទៅបិណ្ឌបាត ទៀត បានចួបនឹងព្រះពុទ្ធជាម្ចាស់ ត្រង់ផ្លូវចង្អៀតមួយ ហើយបានចៀសផ្លូវ ថយក្រោយ បន្តិច បានជាន់ជាយចីវរ របស់ខ្លួនឯង ដួលនៅទីនោះភ្លាម ។
ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថាននេះ(ឲ្យនាងបានសម្រេចព្រះសោតាបត្តិផល) ថា ៖
| ៣. | បរិជិណ្ណមិទំ រូបំ | រោគនិទ្ធំ បភង្គុណំ |
| ភិជ្ជតិ បូតិសន្ទេហោ | មរណន្ដំ ហិ ជីវិតំ ។ |
👉រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែកធ្លាយទៅវិញ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។
