បិយវគ្គ
មាន៩រឿង – ១២គាថា
☸️២. រឿង ឣញ្ញត្រកុដុម្ពី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុដុម្ពីម្នាក់ ។ កុដុម្ពីនោះ កាលបើកូនស្លាប់ហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង បានទៅស្រែកយំ ក្នុងព្រៃស្មសាន ជារៀងរាល់ថ្ងៃ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផលហើយ ស្តេចយាងទៅកាន់ផ្ទះកុដុម្ពីនោះ ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | បិយតោ ជាយតេ សោកោ | បិយតោ ជាយតេ ភយំ |
| បិយតោ វិប្បមុត្តស្ស | នត្ថិ សោកោ កុតោ ភយំ ។ |
👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
