៦. ឣញ្ញត្រព្រាហ្មណ៍

បិយវគ្គ

មាន៩រឿង – ១២គាថា

☸️៦. រឿង ឣញ្ញត្រព្រាហ្មណ៍

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមិច្ឆាទិដ្ឋិ បានទៅធ្វើស្រែ ក្នុងឯស្រុកមួយ ។ ព្រះឣង្គ ទ្រង់បានទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ព្រាហ្មណ៍នោះហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនា ជាមួយគាត់រឿយៗ រហូតដល់ព្រាហ្មណ៍កើតមានសេចក្តីជ្រះថ្លា ស្រឡាញ់រាប់ឣានព្រះឣង្គ ហើយបានស្និទ្ធស្នាល ជាមួយនឹងព្រះឣង្គ ដូចជាមិត្រសម្លាញ់ ។

ថ្ងៃមួយ ព្រាហ្មណ៍នោះ បានក្រាបទូលព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន បើខ្ញុំម្ចាស់បានស្រូវល្អបរិបូណ៌ហើយ ខ្ញុំម្ចាស់ នឹងចែកឲ្យដល់សម្លាញ់ខ្លះ” ។ ក្នុងរាត្រីថ្ងៃមួយ មានភ្លៀងធ្លាក់មក ជាច្រើន បានធ្វើឲ្យស្រូវស្រែគាត់ខូចខាតឣស់គ្មានសល់ ។ ព្រឹកឡើង ព្រាហ្មណ៍ បានទៅឃើញស្រូវស្រែខូចឣស់ហើយ ក៏កើតទុក្ខសោកស្តាយ យ៉ាងខ្លាំង ។ ព្រះសាស្តា ស្តេចយាងទៅកាន់ផ្ទះ របស់ព្រាហ្មណ៍ ហើយទ្រង់បានសម្តែងធម្មីកថា ដើម្បីរម្ងាប់នូវសេចក្តីសោកស្តាយ របស់ព្រាហ្មណ៍ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

៨.តណ្ហាយ ជាយតេ សោកោតណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្ដីសោក​ កើតអំពីតណ្ហា ភ័យ​ កើតអំពីតណ្ហា​ កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដី​សោក​ ក៏​លែង​មាន​ ភ័យនឹងមានមកពីណា ។​

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៦-បិយវគ្គរឿង

📜១. តយោបព្វជិត
📜២. ឣញ្ញត្រកុដុម្ពី
📜៣. នាងវិសាខា
📜៤. ក្សត្រលិច្ឆវី
📜៥. ឣនិត្ថិគន្ធកុមារ
📜៦. ឣញ្ញត្រព្រាហ្មណ៍
📜៧. បញ្ចសតទារក
📜៨. ព្រះឣនាគាមិត្ថេរ
📜៩. នន្ទិយឧបាសក