ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️២. រឿង ឆព្វគ្គីយភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ដែលជាឣ្នកមិនមានសេចក្តីឣៀនខ្មាស ពេលទៅឆាន់តាមផ្ទះក្តី ឆាន់តាមវត្តក្តី ធ្វើទីកន្លែងនោះៗ ឲ្យស្មោកគ្រោកប្រឡាក់ប្រឡូស និយាយឣួតឣាង ថា បក្សពួក របស់ខ្លួនជាបណ្ឌិត ហើយតិះដៀលភិក្ខុដទៃទៀតថា ជាឣ្នកល្ងង់ខ្លៅ គ្មានដឹងអ្វីសោះ ។ ភិក្ខុទាំងឡាយ បានក្រាបទូលរឿងនោះដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | ន តេន បណ្ឌិតោ ហោតិ | យាវតា ពហុ ភាសតិ |
| ខេមី អវេរី អភយោ | បណ្ឌិតោតិ បវុច្ចតិ ។ |
👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។
