៣. ឯកុទានត្ថេរ

ធម្មដ្ឋវគ្គ

មាន១០រឿង – ១៧គាថា

☸️៣. រឿង ឯកុទានត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឯកុទានត្ថេរ ។ ព្រះថេរៈ ជាព្រះឣរហន្តខីណាស្រព គង់នៅក្នុងព្រៃតែមួយឣង្គឯង លុះដល់ថ្ងៃឧបោសថ លោកសូត្រឧទានគាថាមួយបទ មិនដែលខាន ។ ទេវតាទាំងឡាយ ដែលនៅឣាស្រ័យក្នុងព្រៃនោះ បានថ្វាយសព្ទសារធុការ ឮខ្ទារខ្ទរ ពាសពេញព្រៃ ដូចផែនដីរញ្ជួយ ។

សម័យថ្ងៃមួយ មានភិក្ខុពីររូប ជាឣ្នករៀនចប់ព្រះត្រៃបិដក មានសិស្ស ម្នាក់ៗ ៥០០ បាននិមន្តទៅ ក្នុងព្រៃនោះដែរ ។ ព្រះ ឯកុទានថេរ ឣារាធនានិមន្ត ឲ្យភិក្ខុពីររូបនោះ សម្តែងនូវព្រះធម៌ ។ កាលបើភិក្ខុទាំងពីររូបនោះ សម្តែងធម៌ចប់ហើយ, ពួកទេវតាមិនបានបន្លឺសព្ទសាធុការទេ ។ តែពេលដែលព្រះឯកុទានត្ថេរ សូត្រឧទានគាថាចប់, ពួកទេវតា ក៏បានថ្វាយសព្ទសាធុការពរភ្លាម ។ ពួកកូនសិស្ស របស់ភិក្ខុទាំងពីររូបនោះ មិនពេញចិត្ត បានតិះដៀលនូវពួកទេវតាថា “បានធ្វើសព្ទសាធុការ ដោយរើសមុខ” ។ ក្រោយមក ពួកភិក្ខុទាំងនោះ បាននិមន្តចេញពីព្រៃហើយ ទៅកាន់វត្តជេតពន បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.ន តាវតា ធម្មធរោយាវតា ពហុ ភាសតិ
យោ ច អប្បម្បិ សុត្វានធម្មំ កាយេន បស្សតិ
ស វេ ធម្មធរោ ហោតិយោ ធម្មំ នប្បមជ្ជតិ ។

👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ​ ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​មិនទាន់បានទេ​ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមាន​ប្រមាណ​តិច​ ហើយឃើញ​ធម៌​ដោយ​នាមកាយ​គឺចិត្តបាន​ បុគ្គលនោះ​ ទើបឈ្មោះថា​ ​ជាអ្នក​ទ្រ​ទ្រង់​ធម៌ បុគ្គលណា មិន​មើល​ងាយ​ធម៌​បុគ្គល​នោះ​ឯង​ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១៩-ធម្មដ្ឋវគ្គរឿង

📜១. វិនិច្ឆយមហាឣមាត្យ
📜២. ឆព្វគ្គីយភិក្ខុ
📜៣. ឯកុទានត្ថេរ
📜៤. ព្រះលកុណ្តកភទ្ទិយៈ
📜៥. សម្ពហុលភិក្ខុ
📜៦. ហត្ថកភិក្ខុ
📜៧. ឣញ្ញត្រព្រាហ្មណ៍
📜៨. តិរ្ថិយ
📜៩. ឣរិយពាលិសិតៈ
📜១០. សម្ពហុលភិក្ខុ