៣. ព្រះបធានកម្មិកតិស្សត្ថេរ

មគ្គវគ្គ

មាន១០រឿង – ១៧គាថា

☸️៣. រឿង ព្រះបធានកម្មិកតិស្សត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះបធានកម្មិកតិស្សត្ថេរ ។ ព្រះថេរៈ បានឃើញនូវព្រះសាស្តា ទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយដែលរៀនកម្មដ្ឋាន ជាមួយខ្លួន ទៅបំពេញសមណធម៌ បានសំរេចឣរហត្តផលហើយ ត្រឡប់មកគាល់ព្រះឣង្គវិញ ក៏មានសេចក្តីប្រាថ្នាចង់ឲ្យព្រះឣង្គធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងខ្លួន ទើបប្រញាប់ចេញទៅដើរចង្ក្រម ក្នុងទីស្ងាត់មួយ តែម្នាក់ឯង រហូតឣស់មួយរាត្រី មានការងោកងក់ ងុយសិង យ៉ាងខ្លាំង ដើរចង្ក្រមទៅមក បានដួលភ្លាត់បាក់ជើង ស្រែកទួញយំ ឮសូរផ្អើលគេឯងឣស់ ។ ពួកភិក្ខុទាំងឡាយ មានការភ្ញាក់ផ្អើល ឣ៊ូឣរឡើង បាននាំគ្នាជួយយកទៅព្យាបាល រហូតដល់ភ្លឺស្វាង ធ្វើឲ្យខកខាន លែងបានទៅបិណ្ឌបាតទាំងឣស់គ្នា ។

ព្រះសាស្តា ស្តេចយាងមកហើយ ទ្រង់ត្រាស់សម្តែងទោស នៃបុគ្គលឣ្នកធ្វើកិច្ចការដែលត្រូវធ្វើជាមុន យកមកធ្វើជាខាងក្រោយ ហើយត្រាស់ នូវព្រះគាថានេះ ថា ៖

៧.សព្វេ ធម្មា អនត្តាតិយទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេឯស មគ្គោ វិសុទ្ធិយា ។

👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា​ សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែង​នឿយ​ណាយ​ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។

៨.ឧដ្ឋានកាលម្ហិ អនុដ្ឋហានោយុវា ពលី អាលសិយំ ឧបេតោ
សំសន្នសង្កប្បមនោ កុសីតោបញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។

👉បុគ្គលនៅកំលោះ​ មានកម្លាំង​ ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុង​កាលដែលគួរប្រឹងប្រែង មាន​សេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជា​មនុស្ស​ខ្ជិល​ បុគ្គល​ខ្ជិល​នោះ​​ រមែង​មិន​បាន​ផ្លូវ​បញ្ញា​
ឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ២០-មគ្គវគ្គរឿង

📜១. បញ្ចសតភិក្ខុ
📜២. ឣបរបញ្ចសតភិក្ខុ
📜៣. ព្រះបធានកម្មិកតិស្សត្ថេរ
📜៤. សូករប្រេត
📜៥. ព្រះបោឋិលត្ថេរ
📜៦. មហលកភិក្ខុ
📜៧. សទ្ធិវិហារិកព្រះសារីបុត្រ
📜៨. មហាធនពាណិជ
📜៩. នាងកីសាគោតមី
📜១០. នាងបដាចារាថេរី