២. ហត្ថាចារិយបុព្វកភិក្ខុ

នាគវគ្គ

មាន៨រឿង – ១៤គាថា

☸️២. រឿង ហត្ថាចារិយបុព្វកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលធ្លាប់ធ្វើជា ហ្មដំរី ។ ថ្ងៃមួយ ភិក្ខុរូបនោះ បានទៅកាន់មាត់ស្ទឹងឣចិរវតី ព្រមជាមួយនឹងភិក្ខុទាំងឡាយ ស្រាប់តែក្រឡេកឃើញហ្មដំរីម្នាក់កំពុងតែហ្វឹកហាត់ដំរី ដែលវារចុះប្រេង ហើយនិយាយទៅកាន់ភិក្ខុទាំងឡាយថា “បើហ្មដំរីនោះ យកកង្វេរ មកកាប់ត្រង់កន្លែងនោះ ដំរីវានឹងឈប់កាចទៀតហើយ” ។ ហ្មដំរីនោះ បានឮហើយ ក៏បានធ្វើតាមពាក្យភិក្ខុនោះភ្លាម ។ ដំរី ក៏ឈប់ចុះប្រេង លែងកាច តទៅទៀត ស្លូតបូត ដូចកាលពីដើមវិញ ។

ភិក្ខុទាំងឡាយ លុះត្រឡប់មកវត្តវិញ ក៏បានយករឿងនេះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទូន្មាន ឲ្យពួកភិក្ខុព្យាយាមឣប់រំខ្លួនឯង ហើយត្រាស់នូវព្រះគាថានេះ ថា ៖

៤.ន ហិ ឯតេហិ យានេហិគច្ឆេយ្យ អគតំ ទិសំ
យថាត្តនា សុទន្តេនទន្តោ ទន្តេន គច្ឆតិ ។

👉បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ​ ឈ្មោះថា​ ទូន្មានហើយ​ ទើបទៅកាន់ទិស​​ ដែល​ខ្លួន​មិន​ធ្លាប់​ទៅ​គឺព្រះនិព្វានបាន​ ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅដោយសារយានទាំងឡាយនោះឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ២៣-នាគវគ្គរឿង

📜១. របស់ព្រះឣង្គ
📜២. ហត្ថាចារិយបុព្វកភិក្ខុ
📜៣. បុត្រព្រាហ្មណ៍បួននាក់
📜៤. ព្រះបាទបសេនទិកោសល
📜៥. សានុសាមណេរ
📜៦. ដំរីបាវេរកៈ
📜៧. សម្ពហុលភិក្ខុ
📜៨. មារ