២. សុករបោតិកៈ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️២. រឿង សុករបោតិកៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកូនជ្រូកមេមួយដែលស៊ីគូថ ។ ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកក្កុសន្ធោ, កូនជ្រូកនេះ បានកើតជាមេមាន់ លុះស្លាប់ពីមេមាន់ បានទៅកើតជារាជធីតា ឈ្មោះឧព្វរី លុះស្លាប់ពីនេះទៅ ក៏បានទៅកើត ក្នុងព្រហ្មលោក ក្នុងពុទ្ធកាលនេះ បានមកកើតជាកូនជ្រូកមេ បន្តពីនេះមក បានកើតជាស្ត្រី នៅក្នុងក្រុងសុវណ្ណភូមិ, ក្រុងសុប្បារកបត្ននៈ ក្រុងគាវិរបត្តនៈ ក្រុងឣនុរាធៈ និងក្រុងភេរហន្តគាមៈ តាមលំដាប់លំដោយ ហើយបានជាភរិយា របស់លកុណ្តកឣតិពរ ដែលជាឣមាត្យ របស់ព្រះបាទទុដ្ឋគាមិនី នាងបានសុំឣនុញ្ញាតស្វាមីទៅបួស ជានាងភិក្ខុនី ក្នុងតិស្សមហាវិហារ នៅលង្កាទ្វីប លុះបួសហើយ ខំព្យាយាមបំពេញសមណធម៌ រហូតដល់បានសម្រេចឣរហត្តផល ក្នុងឣត្តភាពនោះ ។

ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាតប្រោសសត្វ ក្នុងទីក្រុង រាជគ្រឹះ ទ្រង់ទតព្រះនេត្រឃើញនូវកូនជ្រូកមេនោះហើយ ទ្រង់បាន ញញឹម ។ ព្រះឣានន្ទ ក្រាបទូលសួរហេតុដែលទ្រង់ញញឹមនោះ ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងរឿងកូនជ្រូកនោះ ឲ្យភិក្ខុទាំង ឡាយ កើតសេចក្តីតក់ស្លុត ហើយត្រាស់សម្តែងឣំពីទោស នៃតណ្ហា ស្រេចកាលណាហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៦.យស្ស ឆត្តឹសតិសោតាមនាបសវនា ភុសា
មហា វហន្តិ ទុទ្ទិដ្ឋឹបុសង្កប្បា រាគនិស្សិតា ។

👉ខ្សែតណ្ហា​ ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត​ ជាធម្មជាតិភ្លៀវក្លា មាន​ដល់​បុគ្គលណា តម្រិះ​ទាំង​ឡាយ​ដ៏ធំ​ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់​បុគ្គល​នោះ ។

៧.សវន្តិ សព្វធិ សោតាលតា ឧប្បជ្ជ តិដ្ឋតិ
តញ្ច ទិស្វា លតំ ជាតំមូលំ បញ្ញាយ ឆិន្ទថ ។

👉ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង​ ដូចជាវល្លិដែលបែកខ្នែងឡើង តាំង​នៅដូច្នោះ បើ​អ្នក​ទាំង​ឡាយ​ ឃើញតណ្ហាដូចវល្លិនោះ កើតឡើងហើយ ចូរកាត់ឫស​ចោល​ចេញ​ ដោយកាំបិតគឺបញ្ញា ។

៨.សរិតានិ សិនេហិតានិ ចសោមនស្សានិ ភវន្តិ ជន្តុនោ
តេ សាតសិតា សុខេសិនោតេ វេ ជាតិជរូបគា នរា ។

👉សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង​ ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់ពួក​សត្វនោះ​ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ​ នរ​ជន​ទាំងឡាយនោះឯង តែង​ឈម​ទៅ​រក​ជាតិ​ និងជរា ។

៩.តសិណាយ បុរក្ខតា បជាបរិសប្បន្តិ សសោវ ពាធិតោ
សញ្ញោជនសង្គសត្តកាទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។

👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយដែលព្រាន​ទាក់​បាន​ហើយ​ដូច្នោះ​ ពួកសត្វដែលជាប់ក្នុងសំយោជនៈ​ និងសង្គធម៏​ ( ធម៌ជា​គ្រឿង​ជំពាក់ )​ ​តែងដល់នូវសេចក្ដីទុក្ខរឿយៗ អស់​កាលជាអង្វែង ។

១០.តសិណាយ បុរក្ខតា បជាបរិសប្បន្តិ សសោវ ពន្ធិតោ
តស្មា តសិណំ វិនោទយេអាកង្ខន្ត វិរាគមត្តនោ ។

👉ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ​ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់​បាន​ហើយ​ដូច្នោះ​ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន​ គប្បីបន្ទោបង់តណ្ហា ដែល​ជា​គ្រឿងតក់ស្លុតចោលចេញ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ