៣. វិព្ភន្តកភិក្ខុ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៣. រឿង វិព្ភន្តកភិក្ខុ

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវភិក្ខុមួយរូប ដែលលា ចាកសិក្ខបទ ជាសិស្សរបស់ព្រះមហាកស្សបៈ បានសម្រេចនូវ រូបឈាន ទី៤ ។ ថ្ងៃមួយ ភិក្ខុរូបនោះ បានឃើញស្រីរូបស្អាតម្នាក់ ក៏មានចិត្តស្រឡាញ់ យ៉ាងខ្លាំង ទៅលើស្រីនោះ ឣត់ទ្រាំមិនបាន ទើបបានលាចាកសិក្ខាបទ ទៅនៅរួមរស់ ជាមួយនឹងស្រីនោះ រកស៊ីចិញ្ចឹមជីវិត ធ្វើជាចោរកម្ម ។

ពួកឣ្នកស្រុក ចាប់បុរសនោះបានហើយ ក៏យកទៅដាក់គុក រួចហើយ ទើបយកទៅខាងក្រៅ ដើម្បីនឹងប្រហារជីវិតចោល ។ ក្នុងពេលជាមួយគ្នានោះ ព្រះមហាកស្សបៈ បាននិមន្តទៅបិណ្ឌបាត ឃើញបុរសនោះហើយ ក៏បានពោលដាស់តឿន ឲ្យគាត់មានសតិស្មារតី នឹករឮកដល់ភាវនា ដែលខ្លួនគាត់ធ្លាប់បានឣប់រំសន្សំទុកមកពីមុននោះ ។ បុរសជាចោរនោះ លុះបានឮដូច្នោះហើយ ក៏មានសតិស្មារតីភ្លាម ហើយបាននឹកដល់ភាវនានោះ ខំប្រឹងញ៉ាំងឈាន ទី៤ ឲ្យកើតឡើងមួយរំពេច មិនភ័យខ្លាចតក់ស្លុត ចំពោះឣាជ្ញានោះ ។ ពួករាជបុរសទាំងឡាយ បានឃើញ នូវហេតុដ៏ឣស្ចារ្យនោះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះរាជា ។ ព្រះរាជា ទ្រង់យករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.យោ និព្ធនថោ វនាធិមុត្តោវនមុត្តោ វនមេវ ធាវតិ
តំ បុគ្គលមេថ បស្សថមុត្តោ ពន្ធនមេវ ធាវតិ ។

👉បុគ្គលណា​ មិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ​ មានចិត្តចុះស៊ប់ក្នុងព្រៃ​គឺ​តបធម៌ ជា​អ្នក​រួច​ស្រឡះចាកព្រៃ​ គឺតណ្ហាហើយ​ ស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ​​ ចូរ​មើល​បុគ្គល​នោះ​ឯង​ បុគ្គល​នោះ​រួច​ចាកចំណង​ គឺឃរាវាសហើយ​ ស្ទុះទៅរកចំណង​គឺ​ឃរាវាសវិញ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ