៥. ព្រះនាងខេមា

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៥. រឿង ព្រះនាងខេមា

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនាងខេមា ជាព្រះឣគ្គមហេសី នៃព្រះបាទពិម្ពិសារ ។ ព្រះនាងជាស្រីដែលមានរូបឆោមនោះស្អាត ព្រះនាងបានដឹងថា “ព្រះសាស្តា ទ្រង់សម្តែងឣំពីទោស នៃរូបរាងកាយ” នាងខ្លាចក្រែងព្រះឣង្គ ទ្រង់ត្រាស់បង្អាប់រូប របស់ខ្លួន ហើយមិនប្រាថ្នាចង់ទៅស្តាប់ព្រះធម៌ទេសនាឡើយ ។ ថ្ងៃមួយ ព្រះនាង ទ្រង់ព្រះសណ្តាប់នូវចំរៀង ដែលច្រៀងរៀបរាប់ឣំពីវត្តវេឡុវ័ន ដែលព្រះស្វាមីទ្រង់បាននិពន្ធ ឲ្យឣ្នកចំរៀងច្រៀង ទើបបានទៅគាល់ព្រះសាស្តា ។ ក្នុងគ្រានោះ ព្រះនាងបានឃើញស្រីម្នាក់មានវ័យក្មេង មានរូបរាងស្អាត កំពុងឣង្គុយ បក់ផ្លិត ថ្វាយព្រះសាស្តា ដែលជារូបសម្រេចដោយពុទ្ធនិមិត្ត ហើយទ្រង់គង់សំឡឹង ចាំមើលតែរូបស្រីមួយនោះប៉ុណ្ណោះ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បាននិមិត្តរូបស្រី មួយនោះ ឲ្យមានការប្រែប្រួល ចាស់ជរាទៅ បន្តិចម្តងៗ ជាលំដាប់ រហូតដល់រូបនោះ នៅសល់ត្រឹមតែគ្រោងឆ្អឹង ធ្វើឲ្យព្រះនាងមានសេចក្តីសង្វេគតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង ឃើញច្បាស់ នូវការកើតរលត់ នៃនាមរូប ហើយបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ក្រោយមក ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.យេ រាគរត្តានុបតន្តិ សោតំសយំ​កតំ មក្កដកោវ ជាលំ
ឯតម្បិ ឆេត្វាន វជន្តិ ធីរាអនបេក្ខិនោ សព្វទុក្ខំ បហាយ ។

👉ពួកជនណា​ ត្រេកអរដោយអំណាចរាគៈ​ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូច​ពីង​ពាង​ទម្លាក់​ខ្លួន​ចុះ​កាន់​សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ​ តែងកាន់ខ្សែតណ្ហានោះ ជា​អ្នក​មិន​មាន​សេចក្ដី​អាឡោះ​អាល័យ​ លះទុក្ខទាំងពួងចេញទៅ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ