១. បញ្ចភិក្ខុ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️១. រឿង បញ្ចភិក្ខុ

ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥ រូប ។ បណ្តាភិក្ខុទាំង ៥ រូបនោះ ភិក្ខុមួយរូប សង្រួមចក្ខុទ្វារ មួយរូបទៀត សង្រួមសោតទ្វារ មួយរូបទៀត សង្រួមឃានទ្វារ មួយរូបទៀត សង្រួមជីវ្ហាទ្វារ មួយរូប ទៀត សង្រួមកាយទ្វារ ។ ភិក្ខុរូបណា សង្រួមផ្លូវណា ក៏សម្គាល់ផ្លូវ នោះថា មានការលំបាកជាងផ្លូវដទៃទៀត ។ ភិក្ខុទាំង ៥ រូបនោះ បានប្រកែកជជែកគ្នា ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ហើយក្រាបទូលអារាធនា ឲ្យព្រះឣង្គជួយត្រាស់វិនិច្ឆ័យ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្រួម ក្នុងទ្វារទាំងពួង” ហើយត្រាស់នូវព្រះគាថានេះថា ៖

១.ចក្ខុនា សំវរោ សាធុសាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុសាធុ ជិវ្ហាយ សំវរោ ។

👉ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ​ ការសង្រួម​អណ្ដាត​ប្រពៃ ។

២.កាយេន សំវរោ សាធុសាធុ វាចាយ សំវរោ
មនសា សំវរោ សាធុសាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវុតោ ភិក្ខុសព្វទុក្ខា បមុច្ចតិ ។

👉ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ​ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុ​សង្រួម​ហើយ​ ក្នុង​ទ្វារទាំងអស់​ តែងរួចស្រឡះចាកទុក្ខទាំងពួង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ