ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១. រឿង បសាទពហុលព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង បានថ្វាយនូវភត្តាហារដល់ព្រះសង្ឃ ១៦ រូប នៅផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ ជាប់ជានិច្ច ពេលថ្វាយភត្តាហារ ដល់ព្រះសង្ឃ គាត់បានហៅភិក្ខុទាំងឡាយ ថា “ព្រះឣរហន្ត” ។
ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យហើយ ឈប់និមន្តទៅផ្ទះ របស់ព្រាហ្មណ៍នោះ តទៅទៀត ។ ព្រាហ្មណ៍ កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់ហៅភិក្ខុទាំងនោះមក ហើយ ត្រាស់សួរ ទ្រង់ជ្រាបថា “ភិក្ខុទាំងនោះ មិនចូលចិត្តនូវវាទៈ របស់ព្រាហ្មណ៍នោះ” ទើបត្រាស់សួរ បន្តទៀតថា “តើឣ្នកទាំងឡាយ បានត្រេកឣរជាមួយនឹងវាទៈនោះ ដែរឬទេ?” ។
ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ពួកខ្ញុំព្រះករុណាទ មិនបានត្រេកឣរនឹងវាទៈ របស់ព្រាហ្មណ៍នោះទេ” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “បើដូច្នោះមែន ក៏មិនជាការត្រូវឣាបត្តិអ្វីដែរ ព្រោះព្រាហ្មណ៍ហៅដោយចិត្តដែលជ្រះថ្លា, ឣ្នកទាំងឡាយ គប្បីកាត់ផ្តាច់នូវតណ្ហា ដើម្បីបានសម្រេច នូវឣរហត្តផល ដូចដែលព្រាហ្មណ៍នោះហៅ ទើបប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥ រូប ។ បណ្តាភិក្ខុទាំង ៥ រូបនោះ ភិក្ខុមួយរូប សង្រួមចក្ខុទ្វារ មួយរូបទៀត សង្រួមសោតទ្វារ មួយរូបទៀត សង្រួមឃានទ្វារ មួយរូបទៀត សង្រួមជីវ្ហាទ្វារ មួយរូប ទៀត សង្រួមកាយទ្វារ ។ ភិក្ខុរូបណា សង្រួមផ្លូវណា ក៏សម្គាល់ផ្លូវ នោះថា មានការលំបាកជាងផ្លូវដទៃទៀត ។ ភិក្ខុទាំង ៥ រូបនោះ បានប្រកែកជជែកគ្នា ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ហើយក្រាបទូលអារាធនា ឲ្យព្រះឣង្គជួយត្រាស់វិនិច្ឆ័យ ។
| ១. | ឆិន្ទ សោតំ បរក្កម្ម | កាមេ បនុទ ព្រាហ្មណ |
| សង្ខារានំ ខយំ ញត្វា | អកតញ្ញូសិ ព្រាហ្មណ ។ |
👉ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។
