១១. ព្រាហ្មណ៍កុហក

ព្រាហ្មណវគ្គ

មាន៣៩រឿង – ៤២គាថា

☸️១១. រឿង ព្រាហ្មណ៍កុហក

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រាហ្មណ៍កុហកម្នាក់ ។ ព្រាហ្មណ៍នេះ បានប្រព្រឹត្តខ្លួន ដូចជាសត្វប្រចៀវ គឺ គាត់បានឡើង ទៅលើដើមឈើ ហើយយកជើងទាំងពីរ ព័ន្ធនឹងមែកឈើ ហើយសំយុងក្បាលចុះមកក្រោម ស្រែកប្រាប់ឣ្នកស្រុកថា “ឣ្នកទាំងឡាយ ចូរយករបស់នេះ របស់នោះ មកឲ្យខ្ញុំ បើឣ្នករាល់គ្នា មិនយកមកឲ្យខ្ញុំទេ ខ្ញុំនឹងលែងជើងទម្លាក់ខ្លួន ឲ្យធ្លាក់ស្លាប់ ឥឡូវនេះឯង ហើយធ្វើផ្ទះសម្តែង ស្រែចំការ របស់ឣ្នករាល់គ្នា ឲ្យវិនាស ខូចខាតទាំងឣស់ ក្នុងពេលឆាប់ៗ នេះ” ។

ពួកឣ្នកស្រុក មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះរឿងនោះ ហើយ យកវត្ថុដែលព្រាហ្មណ៍នោះស្នើសុំ ទៅឲ្យតាមសេចក្តីត្រូវការ របស់គាត់ យ៉ាងប្រញាប់ ។ ភិក្ខុទាំងឡាយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្ពុទ្ធ ទ្រង់សម្តែង ថា “ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍នេះ មិនមែនចេះកុហក តែក្នុងជាតិនេះប៉ុណ្ណោះទេ សូម្បីពីជាតិមុន ក៏បានដើរ កុហកឣ្នកស្រុក ដូចគ្នាដែរ” ដូច្នេះហើយ ត្រាស់នូវឣតីតនិទាននេះ ថាៈ កាលពីព្រាហ្មណ៍នេះ កើតជាតាបសកុហក បានធ្វើកិរិយាសង្រួម យ៉ាងត្រឹមត្រូវ ដើម្បីបញ្ឆោត ឲ្យសត្វទន្សងគោរព បូជា ព្រោះគាត់ប្រាថ្នាចង់ ចាប់សត្វទន្សងនោះមកធ្វើជាចំណី, តែសត្វទន្សងនោះ បានដឹងខ្លួនទាន់ ហើយរត់លូនចូលទៅ ក្នុងរូងដំបូក បានស្រដី តិះដៀលតាបស ដោយប្រការផ្សេងៗ ថា “លោកមិនមែនជាសមណៈទេ ចាប់តាំងអំពីពេលដែលលោកចាប់ដំបង ដើម្បីនឹងរឿង នាងកិសាគោតមីវាយខ្ញុំសម្លាប់ លោកដុសសម្អាតតែខាងក្រៅប៉ុណ្ណោះ តែចិត្តគំនិតខាងក្នុងរបស់លោកឣាក្រក់ណាស់…” នៅក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវជដិលព្រាហ្មណ៍ម្នាក់ ។ ព្រាហ្មណ៍នោះ បានគិតថា “អាត្មាឣញ កើតក្នុងត្រកូលព្រាហ្មណ៍ ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣញ ថា ព្រាហ្មណ៍ ក៏ជាការសមគួរដែរ” លុះគិត យ៉ាងដូច្នេះហើយ ទើបចូលទៅក្រាបទូលការនឹកគិតនោះ ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

១២.កិន្ដេ ជដាហិ ទុម្មេធកិន្ដេ អជិនសាដិយា
អព្ភន្តរន្ដេ ​ គហនំពាហិរំ បរិមជ្ជសិ ។

👉នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់​ អ្នកមានប្រយោជន៍អ្វី ដោយ​ការ​ទ្រទ្រង់​សំពត់​ស្បែកខ្លា​ បើសន្ដានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយ​រាគាទិក្កិលេស​ អ្នក​ឈ្មោះ​ថា​ ដុស​ខាត់​តែ​កាយ​ខាងក្រៅ​ទេ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៩

📜 ២៦-ព្រាហ្មណវគ្គរឿង

📜១. បសាទពហុលព្រាហ្មណ៍
📜២. សម្ពហុលភិក្ខុ
📜៣. មារ
📜៤. ឣញ្ញត្រព្រាហ្មណ៍
📜៥. ព្រះឣានន្ទ
📜៦. ឣញ្ញត្របព្វជិត
📜៧. ព្រះសារីបុត្រ
📜៨. ព្រះនាងបជាបតិគោតមី
📜៩. ព្រះសារីបុត្រ
📜១០. ជដិលព្រាហ្មណ៍
📜១១. ព្រាហ្មណ៍កុហក
📜១២. នាងកិសាគោតមី
📜១៣. ឣញ្ញត្រព្រាហ្មណ៍
📜១៤. ឧគ្គសេន
📜១៥. ព្រាហ្មណ៍ពីរនាក់
📜១៦. ឣក្កោសកភារទ្វាជ…
📜១៧. ព្រះសារីបុត្រ
📜១៨. នាងឧប្បលវណ្ណាថេរី
📜១៩. ឣញ្ញត្រព្រាហ្មណ៍
📜២០. នាងខេមាភិក្ខុនី
📜២១. ព្រះបព្ភារវាសីតិស្សត្ថេរ
📜២២. ឣញ្ញត្រភិក្ខុ
📜២៣. សាមណេរបួនរូប
📜២៤. ព្រះមហាបន្ថកត្ថេរ
📜២៥. ព្រះបិលិន្ទវច្ឆត្ថេរ
📜២៦. ឣញ្ញត្រភិក្ខុ
📜២៧. ព្រះសារីបុត្រ
📜២៨. ព្រះមហាមោគ្គល្លានត្ថេរ
📜២៩. ព្រះរេវតត្ថេរ
📜៣០. ព្រះចន្ទាភត្ថេរ
📜៣១. ព្រះសីវលី
📜៣២. ព្រះសុន្ទរសមុទ្ទ
📜៣៣. ព្រះជោដិកត្ថេរ
📜៣៤. ព្រះបឋមនដបុព្វកត្ថេរ
📜៣៥. ព្រះទុតិយនដបុព្វកត្ថេរ
📜៣៦. ព្រះវង្គីសត្ថេរ
📜៣៧. នាងធម្មទិន្នាថេរី
📜៣៨. ព្រះឣង្គុលិមាលត្ថេរ
📜៣៩. ទេវហិតព្រាហ្មណ៍