ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២៩. រឿង ព្រះរេវតត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះរេវតត្ថេរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ បានពោលសរសើរ ថា “ព្រះរេវតៈ ជាឣ្នកមានបុណ្យច្រើន បានធ្វើកុដិ ៥០០ ខ្នង សម្រាប់ជ្រក ដល់ភិក្ខុ ៥០០ រូប” ។
ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមកហើយ ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ បុត្រ របស់តថាគត មិនមានបុណ្យ មិនមានបាបទេ បានលះបង់បុណ្យ និង បាបឣស់ហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាមោគ្គល្លាន ។ រឿងនេះ ដូចគ្នានឹងរឿង របស់ព្រះសារីបុត្រដែរ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣០. | យោធ បុញ្ញញ្ច បាបញ្ច | ឧភោ សង្គំ ឧបច្ចគា |
| អសោកំ វិរជំ សុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ និងកិលេសជាគ្រឿងចំពាក់ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្ដីសោក មានធូលីគឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។
