៣១. ព្រះសីវលី

ព្រាហ្មណវគ្គ

មាន៣៩រឿង – ៤២គាថា

☸️៣១. រឿង ព្រះសីវលី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ទើបបានប្រសូតចេញមក ព្រោះបុព្វកម្ម ពី ឣតីតជាតិ ដែលលោកធ្លាប់បានកើតជាក្សត្រ បានលើកកងទ័ព ទៅឡោមព័ទ្ធនគរមួយ ឣស់រយៈពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ។ ក្នុងគ្រា នោះឯង ព្រះនាង សុប្បវាសា បានកើតជាព្រះជននី ទ្រង់ប្រើឲ្យព្រះរាជបុត្រ របស់ព្រះនាង បិទទ្វារព្រះនគរ មិនឲ្យពួកមនុស្សចេញមកខាងក្រៅបាន ។

ពួកប្រជាជន បានសម្លាប់ព្រះរាជា របស់ខ្លួនចោល ហើយលើកព្រះនគរ ថ្វាយដល់ព្រះរាជបុត្រ របស់ព្រះនាងសុប្បវាសា ។ ព្រោះកម្មនោះឲ្យផល ទើបមកដល់ជាតិនេះ ព្រះនាងសុប្បវាសា ជាព្រះមាតា បានទទួលទុក្ខវេទនា យ៉ាងខ្លាំងក្លា ហើយទ្រង់ព្រះចិន្តា ថា “ព្រះសាស្តាចារ្យ ទ្រង់សម្តែងធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះសង្ឃប្រព្រឹត្តប្រតិបត្តិធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះនិព្វាន ជាសុខពិត” យ៉ាងដូច្នេះហើយ ទើបឲ្យព្រះស្វាមីទៅគាល់ព្រះសាស្តាដើម្បីក្រាបទូលសុំព្រះពរ ។

ពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានព្រះពរហើយ, ព្រះនាងសុប្បវាសា ទ្រង់បានប្រសូតព្រះរាជបុត្រ ដោយសុវត្ថិភាព ។ ក្នុងពេលជាមួគ្នានោះដែរ ព្រះនាងទ្រង់បានថ្វាយមហាទាន ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។

ព្រះរាជបុត្រ ដែលបានប្រសូតមក ក្នុងថ្ងៃនោះ បានជួយត្រងទឹក ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យនោះដែរ, ក្រោយមក ក៏បានចេញទៅបួសជាភិក្ខុ ហើយបានសម្រេចឣរហត្តផល ក្នុងទីបំផុត ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿង ព្រះសីវលី ថា “ភិក្ខុដែលដល់នូវឧបនិស្ស័យនៃព្រះឣរហន្ត ក៏នៅតែទទួលទុក្ខវេទនា យ៉ាងដូច្នេះដែរ” ។

ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បាន ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ បុត្ររបស់តថាគត បាន រួចផុតពីសេចក្តីទុក្ខហើយ” ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

៣២.យោ ឥមំ បលិបថំ ទុគ្គំសំសារំ មោហមច្ចគា
តិណ្ណោ បារគតោ ឈាយីអនេជោ អកថំកថី
អនុបាទាយ និព្វុតោតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ កន្លងផ្លូវវាងគឺរាគៈ និងភក់​ ដែលគេឆ្លងបានដោយកម្រ​ គឺកិលេស និងសង្សារវដ្ដ និង​មោហៈ​ទាំង​នេះ​បាន​ ជាអ្នកឆ្លងកន្លងអន្លង់ទាំង​ ៤​ បានដល់ត្រើយ​ គឺព្រះនិព្វាន ជាអ្នកមានឈាន​ មិនញាប់ញ័រដោយតណ្ហា មិន​មាន​សេចក្ដីសង្ស័យ មិនប្រកាន់មាំ​ ជាអ្នករលត់កិលេស​ហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។​

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៩

📜 ២៦-ព្រាហ្មណវគ្គរឿង

📜១. បសាទពហុលព្រាហ្មណ៍
📜២. សម្ពហុលភិក្ខុ
📜៣. មារ
📜៤. ឣញ្ញត្រព្រាហ្មណ៍
📜៥. ព្រះឣានន្ទ
📜៦. ឣញ្ញត្របព្វជិត
📜៧. ព្រះសារីបុត្រ
📜៨. ព្រះនាងបជាបតិគោតមី
📜៩. ព្រះសារីបុត្រ
📜១០. ជដិលព្រាហ្មណ៍
📜១១. ព្រាហ្មណ៍កុហក
📜១២. នាងកិសាគោតមី
📜១៣. ឣញ្ញត្រព្រាហ្មណ៍
📜១៤. ឧគ្គសេន
📜១៥. ព្រាហ្មណ៍ពីរនាក់
📜១៦. ឣក្កោសកភារទ្វាជ…
📜១៧. ព្រះសារីបុត្រ
📜១៨. នាងឧប្បលវណ្ណាថេរី
📜១៩. ឣញ្ញត្រព្រាហ្មណ៍
📜២០. នាងខេមាភិក្ខុនី
📜២១. ព្រះបព្ភារវាសីតិស្សត្ថេរ
📜២២. ឣញ្ញត្រភិក្ខុ
📜២៣. សាមណេរបួនរូប
📜២៤. ព្រះមហាបន្ថកត្ថេរ
📜២៥. ព្រះបិលិន្ទវច្ឆត្ថេរ
📜២៦. ឣញ្ញត្រភិក្ខុ
📜២៧. ព្រះសារីបុត្រ
📜២៨. ព្រះមហាមោគ្គល្លានត្ថេរ
📜២៩. ព្រះរេវតត្ថេរ
📜៣០. ព្រះចន្ទាភត្ថេរ
📜៣១. ព្រះសីវលី
📜៣២. ព្រះសុន្ទរសមុទ្ទ
📜៣៣. ព្រះជោដិកត្ថេរ
📜៣៤. ព្រះបឋមនដបុព្វកត្ថេរ
📜៣៥. ព្រះទុតិយនដបុព្វកត្ថេរ
📜៣៦. ព្រះវង្គីសត្ថេរ
📜៣៧. នាងធម្មទិន្នាថេរី
📜៣៨. ព្រះឣង្គុលិមាលត្ថេរ
📜៣៩. ទេវហិតព្រាហ្មណ៍