អត្ថន័យពាក្យមានសម្លេងដូចគ្នា

ប្រមាថ
(—ម៉ាត)
នាមសព្ទ
👉(សំ.) ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក; ការមើលងាយគេ ។
🔸ប្រើជា កិ. ក៏បាន
—មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ ។
—មនុស្សប្រមាថចាស់ មនុស្សមើលងាយចាស់ ។
—ប្រមាថកាតទាន មើលងាយបៀតបៀនឲ្យគេខាតលាភខាតប្រយោជន៍ ។
ប្រមាទ
(—ម៉ាត)
នាមសព្ទ
👉(សំ.; បា. បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
កិរិយាសព្ទ
ភ្លេច, ធ្វេស, ប្រហែស ស្មារតី
—ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។
—(ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក) ។
កំពុងផ្ទុកប្រតិទិនខ្មែរ...
តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ៧
🙍 សម្តេចជួន ណាត
