ជីវិតសង្ខយគាថា ទី១០

គាថាថា រាគញ្ច ទោសញ្ច ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបច្ចេកពុទ្ធ ព្រះនាមមាតង្គៈ អាស្រ័យនគររាជគ្រឹះ ជាព្រះបច្ចេកពុទ្ធអង្គចុងក្រោយ ក្នុងចំនួនព្រះបច្ចេកពុទ្ធទាំងឡាយ។ គ្រានោះ ព្រះពោធិសត្វនៃយើងទាំងឡាយកើតឡើងហើយ ទេវតាទាំងឡាយមកដើម្បីបូជាព្រះពោធិសត្វ ឃើញព្រះមាតង្គបច្ចេកពុទ្ធ ក៏ពោលថា មារិសា មារិសា ពុទ្ធោ លោកេ ឧប្បន្នោ  លោកនិរទុក្ខ លោកនិរទុក្ខ ព្រះពុទ្ធកើតឡើងហើយក្នុងលោក។ ព្រះមាតង្គបច្ចេកពុទ្ធនោះ ទើបតែចេញអំពីនិរោធ បានឮពាក្យនោះផង ដឹងថាខ្លួនអស់ជីវិតផង ក៏ហោះទៅកាន់ភ្នំឈ្មោះមហាបបាតៈ ក្នុងហិមវន្ដប្បទេស ដែលជាទីបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ បោះធាតុរបស់ព្រះបច្ចេកពុទ្ធដែលបរិនិព្វានហើយចូលទៅក្នុងជ្រោះ លោកខ្លួនឯង ក៏អង្គុយលើផ្ទាំងសិលា បានពោលឧទានគាថានេះថា

រាគញ្ច ទោសញ្ច បហាយ មោហំ

សន្ទាលយិត្វាន សំយោជនានិ

អសន្តសំ ជីវិតសង្ខយម្ហិ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលលះបង់នូវរាគៈផង ទោសៈផង មោហៈផង ហើយទម្លាយចេញនូវសំយោជនៈ មិនតក់ស្លុតក្នុងការអស់ទៅនៃជីវិតហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

រាគៈទោសៈមោហៈ ក្នុងគាថានេះ បានពោលហើយក្នុងឧរគសូត្រ (ក្នុងខុទ្ទកនិកាយ សុត្តនិបាត)។ បទថា សំយោជនានិ បានដល់  សំយោជនៈ ១០។ ទម្លាយសំយោជនៈទាំង ១០ នោះ ដោយមគ្គនោះ ៗ។ បទថា អសន្ដសំ ជីវិតសង្ខយម្ហិ សេចក្ដីថា ការបែកធ្លាយជុំវិញនៃចុតិចិត្ដ ហៅថា ការអស់ទៅនៃជីវិត។ ឈ្មោះថា ជាអ្នកមិនតក់ស្លុតក្នុងការអស់ជីវិតនោះ ព្រោះលះសេចក្ដីស្រឡាញ់ក្នុងជីវិតបានហើយ។ ព្រះបច្ចេកពុទ្ធសម្ដែងឧបាទិសេសនិព្វានរបស់លោក ដោយពាក្យមានប្រមាណប៉ុណ្ណោះឯង ក្នុងវេលាចប់គាថា បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ។

ជីវិតសង្ខយគាថា ទី១០ ចប់។

👉ប្រភពៈ បច្ចេកពុទ្ធសំយុត្តកថា

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៤៨

📝 បច្ចេកពុទ្ធសំយុត្តកថា

📝🙏លំនាំដើម🙏
📝កាមគាថា ទី៦
📝ការណត្ថគាថា ទី១១
📝កុម្ភការជាតក
📝កុម្មាសបិណ្ឌិជាតក
📝កុសជាតក
📝ខទិរង្គារជាតក
📝គង្គមាលជាតក
📝ឃោសកសេដ្ឋី
📝ជីវិតសង្ខយគាថា ទី១០
📝តណ្ហក្ខយគាថា ទី៦
📝តេលបត្តជាតក
📝ទរីមុខជាតក
📝ទាឋពលីគាថា ទី៨
📝នាងបញ្ចបាបី
📝បកិណ្ណកកថា
📝បកិណ្ណកកថា
📝បញ្ចុបោសថជាតក
📝បដិសល្លានគាថា ទី៥
📝បឋមគាថា ទី១
📝បានីយជាតក
📝ព្រះនាងឧប្បលវណ្ណាថេរី
📝ព្រះអនុរុទ្ធត្ថេរ
📝ព្រះអនុរុទ្ធត្ថេរ
📝ព្រះឧបាលិត្ថេរ
📝ព្រះឧបាលិត្ថេរ
📝ភិក្ខាបរម្បរជាតក
📝មហាជនកជាតក
📝មហាមោរជាតក
📝មិត្ដសុហជ្ជគាថា ទី៣
📝មុនាឡិពោធិសត្វទី១
📝មុនាឡិពោធិសត្វទី២
📝មេណ្ឌកសេដ្ឋី
📝រសគេធគាថា ទី១
📝វិជ្ជាធរជាតក
📝វិបិដ្ឋិគាថា ទី៣
📝វំសក្កឡីរគាថា ទី៤
📝សង្ខជាតក
📝សីហាទិគាថា ទី៧
📝សោណកជាតក
📝សំសគ្គគាថា ទី២
📝ហត្ថាចារ្យពោធិសត្វ
📝អញ្ញតរទហរពោធិសត្វ
📝អប្បមញ្ញាគាថា ទី៩
📝អភិសម្ពុទ្ធគាថា
📝អភិសម្ពុទ្ធគាថា
📝អារទ្ធវីរិយគាថា ទី៤
📝អាវរណគាថា ទី២