គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ

គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ

ប្រាសាទ​បុរាណ​ខ្មែរ​ទាំងអស់​រមែង​មាន​ដាំថ្ម​បញ្ចុះ​នៅ​គ្រឹះ​ធ្វើ​ជា​សីមា នៅ​ក្រោម​បាត​បល្ល័ង្ក​ព្រះ និង​កំពូល​ប្រាសាទ ក្នុង​បំណង​សុំ​យាង​ទេពនិករ​មក​គង់​នៅ​ជា​និរន្តន៍ និង​ធ្វើ​ឲ្យ​បូជនីយដ្ឋាន​នោះ​កាន់​តែ​ជាទី​ពិសិដ្ឋ ។ ចាស់​បុរាណ​ខ្មែរ​បាន​រៀបចំ​កិច្ច​ពិធី​បញ្ចុះ​ត្បូង សន្លឹក​មាស ឬ​សន្លឹក​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ទៀត ។

ថ្ម​បញ្ចុះ​មួយ​នេះ មាន​ឡត​ដែល​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា​ចំនួន​៩ ។ នៅ​បាត​ឡត​នីមួយៗ​មាន​ចារឹក​ព្យាង្គ​អក្សរ៖ ជិំ ហ្រិំ ឳំ ហោំ ត្រាំ ទិំ អាំ សិំ និង ហុំ រំលឹក​ដល់ទេព ៩​អង្គ ដែល​ទំនង​ជា​ទេព​នព្វគ្រោះ ឬ «ភព​ទាំង​ប្រាំបួន» ។ រន្ធ​តូចៗ​នៅ​នឹង​បាត​ឡត​មាន​បញ្ចុះ​ត្បូងថ្ម​មាន​តម្លៃ​ដែល​ទាក់ទង​ទៅ​នឹង​ទេព​ទាំង ៩​អង្គ​នោះ ។

ហ្វេសបុក​សារមន្ទីរជាតិកម្ពុជា (២០/១២/២០២២)

✍️ចងក្រងដោយ៖ ឈូកខ្មែរ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ