ច្បាប់ប្រដៅជនប្រុសស្រី

អានកំណាព្យ “ច្បាប់ប្រដៅជនប្រុសស្រី” និពន្ធដោយៈ| បណ្ឌិត អ៊ូ ចុង

ច្បាប់ប្រដៅជនប្រុសស្រី | បណ្ឌិត អ៊ូ ចុង

សម្លេងភ្ជាប់មកពីយូធូប

កំណាព្យបណ្ឌិត អ៊ូ ចុង

🔸បណ្ឌិត អ៊ូ ចុង ជាអតីតកវីកំណាព្យដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ។ គាត់ជាកូនទីប្រាំរបស់ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ។ យោងតាមឯកសារចាស់បានចារថា លោកតាក្រម ង៉ុយមានកូនចំនួន ៦នាក់ សុទ្ធតែប្រុសមានឈ្មោះថា ដួង ចេង ចា ចិន ចុង និងចេវ ។ តាមការតំណាលប្រាប់ថារបស់លោកតាជិម លិន កើតនៅឆ្នាំ១៩៣៨ ត្រូវជាក្មួយប្រសារបស់លោកតា អ៊ូ ចុង បានឲ្យដឹងថា លោកតា អ៊ូ ចុង បានស្លាប់នៅចន្លោះទស្សវត្សរ៍ឆ្នាំ១៩៤០ ហើយបានបន្សាល់ទុកកូនចំនួន ៤ នាក់ គឺប្រុសចំនួន ៣នាក់គឺឈ្មោះ អ៊ូ ម៉ឺន អ៊ូ ម៉ុន អ៊ូ មឿន និងស្រីម្នាក់ឈ្មោះ អ៊ូ កាទុយ ។ រហូតមកដល់ពេលនេះ គ្មានកូនណាម្នាក់នៅរស់ឡើយ ។

🔸លោក អ៊ូ ចុងមានមាឌធំ សម្បុរស ហើយខ្ពស់ ។ គាត់មានរូបរាង និងអត្តសញ្ញាណដូចឪពុកលោកដែរគឺកាត់សក់បះច្រូងទៅលើ ចូលចិត្តពាក់អាវស កកុដឡេវធំ និងស្លៀកផាមួងពេលមានពិធីបុណ្យទានម្តងៗ ចំណែកនៅផ្ទះវិញគាត់ចូលចិត្តពាក់ហើយស្លៀកខោខ្លី ។

🔸អត្ថបទកំណាព្យរបស់គាត់ ត្រូវបានបោះពុម្ពជាសៀវភៅ ដែលមានមាតិកាដូចជា ច្បាប់គោរពមាតាបិតា ពុទ្ធប្បវត្តិ និងដំបូន្មានផ្សេងៗ ។ ប្រហែលក្នុងឆ្នាំ២០០០ លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន បានច្រៀងជាចម្រៀងចាប៉ីដងវែង នូវច្បាប់បណ្ឌិត អ៊ូ ចុងនេះយ៉ាងពីរោះក្បោះក្បាយ ។

🔸នៅក្នុងចម្រៀងកំណាព្យចាប៉ីដងវែង ច្បាប់បណ្ឌិត អ៊ូ ចុង នេះ មានតែបីចំណងជើងទេគឺ ច្បាប់គោរពមាតាបិតា (បទកាកគតិ) ១ កិរិយាចិញ្ចិមជីវិតដោយកម្រ (បទព្រហ្មគិត) ១ និង ដំបូន្មានគ្រហស្ថ (បទព្រហ្មគិត) ១ ។ ច្បាប់ក្រមទាំងបីនេះមានដាក់ជូន នៅក្នុងអត្ថបទខាងក្រោម ។ ដូច្នេះ លោកអ្នកអាចស្ដាប់បណ្ដើរផ្ទៀងផ្ទាត់អត្ថបទបណ្ដើរ ហើយនៅផ្នែកខាងក្រោមបំផុតនៃអត្ថបទនេះមានភ្ជាប់តំណ សម្រាប់ទាញយកសៀវភៅ បណ្ឌិត អ៊ូ ចុង ទាំងស្រុងផងដែរ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៥

📝 ភិរម្យភាសាអ៊ូ ហៅ ង៉ុយ

📝ច្បាប់កេរកាលថ្មី
📝ច្បាប់ប្រដៅជនប្រុសស្រី
📝ច្បាប់ល្បើកថ្មី
📝បណ្តាំក្រមង៉ុយ
📝ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦

👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖

  1. ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
  2. ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២)
  3. សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
  4. ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
  5. បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

👉ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (​កំណាព្យ បណ្ឌិត អ៊ូ ចុង)

(អត្ថបទជីវប្រវត្តិ)