គម្ពីរព្រះត្រៃបិដកប្រវត្តិ

គម្ពីរព្រះត្រៃបិដកគម្ពីរភាសាបាលី គឺជាបណ្តុំនៃអត្ថបទជាភាសាបាលីអំពីមូលដ្ឋានគ្រឹះនៃលទ្ធិ ព្រះពុទ្ធសាសនានិកាយថេរវាទ។ យោងតាមកំណត់ហេតុរបស់ក្រុមជំនុំព្រះត្រៃបិដកខ្មែរ ព្រះត្រៃបិដកខ្មែរត្រូវបានផ្ទៀងផ្ទាត់ភាសាបាលីនិងបកជាសម្រាយភាសាខ្មែរដោយក្រុមជំនុំព្រះត្រៃបិដកខ្មែរដែលបាន ចាប់ផ្តើមធ្វើកិច្ចការងារនេះនៅថ្ងៃទី៣ កើត ខែបុស្ស ឆ្នាំមមី ទោស័ក ពុទ្ធសករាជ២៤៧២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ១៩៣០។

ព្រះវិន័យបិដក ជាបណ្តុំនូវអត្ថបទដែលទាក់ទងនឹងវិន័យសម្រាប់គ្រប់គ្រងការ ប្រព្រឹត្ត កិច្ចការប្រចាំថ្ងៃរបស់ព្រះសង្ឃ សហគមន៍ភិក្ខុ ឬភិក្ខុនី។ បន្ថែមលើសពីបញ្ជីនៃវិន័យទាំងឡាយ វិន័យបិដកក៏រួមបញ្ចូលនូវរឿងទាំងឡាយដែលទាក់ទងនឹងវិន័យនីមួយៗ ដោយបានផ្តល់នូវដំណោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ចំពោះសំណួរដែល ថាតើត្រូវធ្វើដូចម្តេចដើម្បីរក្សានូវភាពសុខដុមរមនានៃការរស់នៅ ជាមួយគ្នានៅក្នុងសហគមន៍សាសនាដ៏ធំនិងលាយឡំគ្នា។ ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣។

ព្រះសុត្តន្តបិដក ជាបណ្តុំនៃព្រះសូត្រ ឬសេចក្តីអធិប្បាយរបស់ព្រះពុទ្ធនិងរបស់សាវ័កជំនិតរបស់ព្រះអង្គ ពីរបីអង្គទៀតដែលផ្ទុកនូវរាល់ទ្រឹស្តីនៃការបង្រៀនសំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនានិកាយថេរវាទ។ ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧។

ព្រះអភិធម្មបិដក ជាបណ្តុំនៃអត្ថបទដែលនិយាយអំពីគោលការណ៍នៃលទ្ធិពុទ្ធសាសនាដែលបាន បង្ហាញនៅក្នុងព្រះសុត្តន្តបិដក ដោយត្រូវបានគេសរសេរនិងចងក្រងឡើងវិញជាគម្រោងការដែលមានលក្ខណៈជា ប្រព័ន្ធ ដែលអាចត្រូវបានគេយកទៅអនុវត្តនៅក្នុងការសិក្សាអំពីធម្មជាតិនៃ រូបនិងចិត្ត។ ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨ ដល់ភាគទី១១០។

កំពុងផ្ទុកប្រតិទិនខ្មែរ...
ក្បាច់ផ្កា

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៣

📕 អភិធម្មបិដក

📕គម្ពីរព្រះត្រៃបិដក ភាគ៧៨
📕គម្ពីរព្រះត្រៃបិដក ភាគ៧៩
📕គម្ពីរព្រះត្រៃបិដក ភាគ៨០
📕គម្ពីរព្រះត្រៃបិដក ភាគ៨១
📕គម្ពីរព្រះត្រៃបិដក ភាគ៨២
📕គម្ពីរព្រះត្រៃបិដក ភាគ៨៣
📕គម្ពីរព្រះត្រៃបិដក ភាគ៨៤
📕គម្ពីរព្រះត្រៃបិដក ភាគ៨៥
📕គម្ពីរព្រះត្រៃបិដក ភាគ៨៦
📕គម្ពីរព្រះត្រៃបិដក ភាគ៨៧
📕គម្ពីរព្រះត្រៃបិដក ភាគ៨៨
📕គម្ពីរព្រះត្រៃបិដក ភាគ៨៩
📕គម្ពីរព្រះត្រៃបិដក ភាគ៩០
📕គម្ពីរព្រះត្រៃបិដក ភាគ៩១
📕គម្ពីរព្រះត្រៃបិដក ភាគ៩២
📕គម្ពីរព្រះត្រៃបិដក ភាគ៩៣
📕គម្ពីរព្រះត្រៃបិដក ភាគ៩៤
📕គម្ពីរព្រះត្រៃបិដក ភាគ៩៥
📕គម្ពីរព្រះត្រៃបិដក ភាគ៩៦
📕គម្ពីរព្រះត្រៃបិដក ភាគ៩៧
📕គម្ពីរព្រះត្រៃបិដក ភាគ៩៨
📕គម្ពីរព្រះត្រៃបិដក ភាគ៩៩
📕គម្ពីរព្រះត្រៃបិដក ភាគ១០០
📕គម្ពីរព្រះត្រៃបិដក ភាគ១០១
📕គម្ពីរព្រះត្រៃបិដក ភាគ១០២
📕គម្ពីរព្រះត្រៃបិដក ភាគ១០៣
📕គម្ពីរព្រះត្រៃបិដក ភាគ១០៤
📕គម្ពីរព្រះត្រៃបិដក ភាគ១០៥
📕គម្ពីរព្រះត្រៃបិដក ភាគ១០៦
📕គម្ពីរព្រះត្រៃបិដក ភាគ១០៧
📕គម្ពីរព្រះត្រៃបិដក ភាគ១០៨
📕គម្ពីរព្រះត្រៃបិដក ភាគ១០៩
📕គម្ពីរព្រះត្រៃបិដក ភាគ១១០


ឈូកក្រហម
ប្រភពអត្ថបទ