ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ

ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ

ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​ព្រះអង្គ​គង់​តម្រៀប​គ្នា​ជា​ជួរ ដែល​ប្រហែល​ជាប់​ពាក់ព័ន្ធ​នឹង​ពិធី​បូជា​ព្រះអគ្គី ។ ផ្ទាំង​ចម្លាក់​នេះ​បង្ហាញ​តារាសាស្ត្រ​បួន​ព្រះអង្គ៖ ព្រះអាទិត្យ ព្រះចន្ទ្រ ព្រះរាហ៊ូ និង​ព្រះកេតុ ដែល​ទាក់ទង​សូរ្យគ្រាស និង​ចន្ទគ្រាស ។ រីឯ​ទេព​ប្រាំ​អង្គ​ទៀត​ជា​ទេព​រក្សា​ទិស​ធំ​ទាំង​បួន ។ ទេព​ទាំង​ប្រាំបួន​អង្គ​នេះ​រួមមាន ៖

  1. ព្រះសូរ្យ កាន់​ផ្កាឈូក មាន​សេះ​អូស​រទេះ
  2. ព្រះចន្ទ្រ ព្រះហស្ថ​កាន់​ផ្កា​រំចង់ គង់​លើ​បល្ល័ង្ក
  3. ព្រះយម គង់​លើ​សត្វ​ក្របី (ទិស​ខាងត្បូង)
  4. ព្រះភិរុណ គង់​លើ​សត្វ​ហង្ស (ទិស​ខាងលិច)
  5. ព្រះឥន្ទ្រ គង់​លើ​សត្វ​ដំរី (ទិស​ខាងកើត)
  6. ព្រះកុវេរ គង់​លើ​សត្វ​សេះ (ទិស​ខាងជើង)
  7. ព្រះអគ្គី គង់​លើ​សត្វ​ពពែ (ទិស​អាគ្នេយ៍)
  8. ព្រះរាហ៊ូ អណ្តែត​ចេញ​ពី​ពពក
  9. ព្រះកេតុ គង់​លើ​សឹង្ហ

ហ្វេសបុក​សារមន្ទីរជាតិកម្ពុជា (១៣/០១/២០២៣)

✍️ចងក្រងដោយ៖ ឈូកខ្មែរ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៧

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ