១. យមកវគ្គ

យមកវគ្គ

☸️១. យមកវគ្គ មាន​ ២០​ គាថា
១.មនោបុព្ពង្គមា ធម្មាមនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេនភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិចក្កំវ វហតោ បទំ ។

👉ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តធំ) សម្រេច​អំពី​ចិត្ត​ បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិត​ទាំង​នោះ ទុក្ខ រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​កង់​រទេះ​វិលតាមដាន​ជើងគោ​ដែល​កំពុង​អូសទៅ ។

Explanation: All that we experience begins with thought. Our words and deeds spring from thought. If we speak or act with evil thoughts, unpleasant circumstances and experiences inevitably result. Wherever we go, we create bad circumstances because we carry bad thoughts. This is very much like the wheel of a cart following the hoofs of the ox yoked to the cart. The cart-wheel, along with the heavy load of the cart, keeps following the draught oxen. The animal is bound to this heavy load and cannot leave it.

២.មនោបុព្ពង្គមា ធម្មាមនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេនភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិឆាយាវ អនុបាយិនី ។

👉ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គល​មាន​ចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះសុខរមែង​ជាប់​តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។

Explanation: All that man experiences springs out of his thoughts. If his thoughts are good, the words and the deeds will also be good. The result of good thoughts , words and deeds will be happiness. This happiness will never leave the person whose thoughts are good. Happiness will always follow him like his shadow that never leaves him.

៣.អក្កោច្ឆិ មំ អវធិ មំអជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិវេរំ តេសំ ន សម្មតិ ។

👉ជនទាំងឡាយ​ណា​ ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា​ អ្នក​ឯណោះ​ បាន​ជេរ​អញ​ អ្នក​ឯណោះ​បាន​វាយអញ​ អ្នក​ឯណោះ​ បាន​ផ្ចាញ់អញ​ អ្នកឯណោះ​បាន​លួចយក​ទ្រព្យ​របស់​អញ​ ទៅ​ហើយ​ (ដូច្នេះ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ មិន​រម្ងាប់​ឡើយ ។

Explanation: When a person holds that he was insulted, assaulted, defeated, or robbed, his anger continues to increase. The anger such a person has no way of subsiding. The more he goes over his imaginary trouble the greater becomes his desire to avenge it.

៤.អក្កោច្ឆិ មំ អវធិ មំអជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិវេរំ តេសូបសម្មតិ ។

👉ជនទាំងឡាយ​ណា​ មិនចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា​ អ្នក​ឯណោះ​ បាន​ជេរ​អញ​ អ្នក​ឯណោះ​បាន​វាយអញ​ អ្នក​ឯណោះ​ បាន​ផ្ចាញ់អញ​ អ្នកឯណោះ​បាន​លួចយក​ទ្រព្យ​របស់​អញ​ ទៅ​ហើយ​ (ដូច្នេះ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ ទើបរម្ងាប់បាន ។

Explanation:  Living in human society, people often quarrel with one another. When such conflicts occur, people often keep thinking about the wrongs done to them by others. When that happens, their anger tends to grow. But in those who forgive and forget the wrongs done to them, anger quickly vanishes. They are then at peace.

៥.ន  ហិ  វេរេន  វេរានិ សម្មន្តីធ  កុទាចនំ
អវេរេន  ច  សម្មន្តិឯស  ធម្មោ  សនន្តនោ ។

👉ពិតមែន តាំងពីកាលណាមក ក្នងលោកនេះពៀរទាំងឡាយមិនរម្ងាប់ដោយពៀរ​ឡើយ ពៀរ​ទាំង​ឡាយ​ តែង​រម្ងាប់​ដោយ​មិនមានពៀរ នេះជាបវេណីធម៌ ។

Explanation: Those who attempt to conquer hatred by hatred are like warriors who take weapons to overcome others who bear arms. This does not end hatred, but gives it room to grow. But, ancient wisdom has advocated a different timeless strategy to overcome hatred. This eternal wisdom is to meet hatred with non-hatred. The method is of overcoming hatred through non-hatred is eternally effective. That is why that method is described as eternal wisdom.

៦.បរេ ច  ន  វិជានន្តិមយមេត្ថ  យមាមសេ
យេ  ច  តត្ថ  វិជានន្តិតោ  សម្មន្តិ  មេធគា ។

👉ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ​នឹងវិនាស​ក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ​​ហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹង​ខ្លួនថាយើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ​ការឈ្លោះប្រកែក​ទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។

Explanation: Most of us are not prepared to face the reality of impermanence and death. It is because we forget this fact that our lives are transitory, that we quarrel with each other, as if we are going to live for ever. But, if we face the fact of death, our quarrels will come to an end. We will then realize the folly of fighting when we ourselves are doomed to die. Excited by emotions our thoughts being clouded, we cannot see the truth about life. When we see the truth, however, our thoughts become free of emotions.

៧.សុភានុបស្សិំ  វិហរន្តំឥន្ទ្រិយេសុ  អសំវុតំ
ភោជនម្ហិ  អមត្តញ្ញុំកុសីតំ  ហីនវីរិយំ
តំ  វេ  បសហតី  មារោវាតោ  រុក្ខំវ  ទុព្វលំ ។

👉បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិល​ច្រអូស​ មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់​ដែល​គ្រប​សង្កត់​ដើម​ឈើ​ទុព្វល ​ដូច្នោះ ។

Explanation: Those who dwell on the attractiveness of sensual enjoyment, and live with the senses unguarded, and are immoderate in eating, they are slothful and weak in perseverance and will-power. Emotions overpower such persons easily as the wind overpowers a weak tree.

៨.អសុភានុបស្សិំ  វិហរន្តំឥន្ទ្រិយេសុ  សុសំវុតំ
ភោជនម្ហិ  ច  មត្តញ្ញុំសទ្ធំ  អារទ្ធវីរិយំ
តំ  វេ  នប្បសហតី  មារោវាតោ  សេលំវ  បព្វតំ ។

👉ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយ​ទាំងឡាយ ដឹងប្រមាណក្នុងភោជន មាន​សទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូច​ខ្យល់​គ្រប​សង្កត់​ថ្មភ្នំតាន់​មិនបាន​ដូច្នោះ​ ។

Explanation: Those who dwell on the unattractiveness of sensual enjoyment, and live with the senses well guarded, and are moderate in eating, they are devoted to the Teaching and to persistent methodical practice. Such persons are not overpowered by emotions just as a rocky mountain is not shaken by the wind.

៩.អនិក្កសាវោ  កាសាវំយោ  វត្ថំ  បរិទហិស្សតិ
អបេតោ  ទមសច្ចេនន  សោ  កាសាវមរហតិ ។

👉អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស (ក្នុងសន្ដាន) ជាអ្នកបោះបង់ការ​ទូន្មាននូវ​ឥន្រ្ទិយនិងសច្ចៈ ហើយ​ស្លៀក​ដណ្ដប់សំពត់កាសាវៈ អ្នកនោះ មិនគូរ​នឹង​ស្លៀក​ដណ្ដប់សំពត់កាសាវៈឡើយ ។

Explanation: A monk may be stained by defilements, bereft of self-control and awareness of reality. Such a monk, though he may wear the ‘stained cloth’ ( the monk’s robe which has been specially coloured with dye obtained from wild plants), he is not worthy of such a saintly garb.

១០.យោ  ច  វន្តកសាវស្សសីលេសុ  សុសមាហិតោ
ឧបេតោ  ទមសច្ចេនស  វេ  កាសាវមរហតិ ។

👉លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុង​ចតុប្បារិសុទ្ធិ​សីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន ។

Explanation: Whoever dons the ‘stained cloth’, being free of defilements, who is well conducted and tranquil within, having emotions under control and aware of reality, such a person is worthy of the sacred ‘stained cloth’.

១១.អសារេ ​ សារមតិនោសារេ  ចាសារទស្សិនោ
តេ  សារំ  នាធិគច្ឆន្តិមិច្ឆាសង្កប្បគោចរា ។

👉ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជា​អ្នក​មាន​តម្រិះខុសជាអារម្មណ៍ រមែង​មិនបាននូវធម៌ដែលមានខ្លឹមឡើយ ។

Explanation: A person interested in spiritual progress must be aware of spiritual values. It is true that material things are also necessary. But they are not the values to be sought after for spiritual progress. If people were to give prominence to material values they cannot attain any spiritual heights.

១២.សារញ្ច សារតោ  ញត្វាអសារញ្ច  អសារតោ
តេ  សារំ  អធិគច្ឆន្តិសម្មាសង្កប្បគោចរា ។

👉ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់​ឃើញ​នូវ​ធម៌​គ្មានខ្លឹម ថា​ជា​ធម៌​គ្មាន​ខ្លឹម​ផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាន​នូវ​ធម៌​ដែល​មានខ្លឹម ។

Explanation: The wise person who is able to recognize the true values leading to spiritual attainment, is capable of attaining to spiritual heights. Such a person is possessed of right views.

១៣.យថា  អគារំ  ទុច្ឆន្នំវុដ្ឋី សមតិវិជ្ឈតិ
ឯវំ  អភាវិតំ  ចិត្តំរាគោ សមតិវិជ្ឈតិ ។

👉ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ តំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែល​បុគ្គល​មិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។

Explanation: It is quite necessary that a house should have a well-thatched roof. If the thatching is weak, rain seeps through the house. Just as a badly thatched roof lets in the rain, the uncultured temperament too is open to passions. The temperament that is not cultured is penetrated easily by lust.

១៤.យថា  អគារំ  សុឆន្នំវុដ្ឋី  ន  សមតិវិជ្ឈតិ
ឯវំ  សុភាវិតំ  ចិត្តំរាគោ  ន  សមតិវិជ្ឈតិ ។

👉ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្ត​ដែល​បុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។

Explanation: When the house is well protected by a well-thatched roof, it is not harmed by the rain, because rain-water cannot seep though it. In the same way, the well-cultured temperament too does not allow passion to come through. Therefore, the well-cultured temperament cannot be penetrated by passions.

១៥.ឥធ  សោចតិ  បេច្ច  សោចតិបាបការី  ឧភយត្ថ  សោចតិ
សោ  សោចតិ  សោ  វិហញ្ញតិទិស្វា  កម្មកិលិដ្ឋមត្តនោ ។

👉គ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ ១ បុគ្គល​នោះ រមែងសោកស្ដាយ ក្ដៅក្រហាយ​ព្រោះឃើញ​អំពើ​សៅហ្មងរបស់ខ្លួន ។

Explanation: People who commit evil actions are unaware of their consequences at the moment of performance. Therefore, they tend to repent on seeing the consequences of what they did. This creates grief. This does not mean that one must always suffer the consequences of one’s deeds, without any hope. If that is the case, there is no benefit in leading a religious life, nor is there any opportunity to work for one’s emancipation.

១៦.ឥធ  មោទតិ  បេច្ច  មោទតិកតបុញ្ញោ  ឧភយត្ថ  មោទតិ
សោ  មោទតិ  សោ  បមោទតិទិស្វា  កម្មវិសុទ្ធិមត្តនោ ។

👉បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីក​រាយក្នុងលោកខាងមុខ ១ បុគ្គល​នោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញ​អំពើ​បរិសុទ្ធរបស់ខ្លួន ។

Explanation: A wise person does good deeds. Having done those good deeds he rejoices here in this world. He rejoices in the life after as well. Seeing the purity of his virtuous actions, he rejoices. He is thoroughly joyous seeing the goodness of his deeds.

១៧.ឥធ  តប្បតិ  បេច្ច  តប្បតិបាបការី ​​ ឧភយត្ថ  តប្បតិ
បាបំ  មេ  កតន្តិ  តប្បតិភិយ្យោ  តប្បតិ  ទុគ្គតិំ  គតោ ។

👉បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយ​ក្នុង​លោក​នេះ ១ ក្ដៅ​ក្រហាយ​ក្នុង​លោក​​ខាងមុខ ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិត​ឃើញថា បាបអញបានធ្វើហើយ លុះ​ធ្វើ​មរណកាល​ទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅ​ក្រហាយដ៏ក្រៃលែង ។

Explanation: Those who do evil, those given to wrong doings, are tortured in mind both here and hereafter. Being born in a state of woe after death the doer of evil keeps on torturing himself more with the thought “I have done evil deeds. “

១៨.ឥធ  នន្ទតិ  បេច្ច  នន្ទតិកតបុញ្ញោ  ឧភយត្ថ  នន្ទតិ
បុញ្ញំ  មេ  កតន្តិ  នន្ទតិភិយ្យោ  នន្ទតិ  សុគតិំ  គតោ ។

👉បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរ ក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ​អញ​បានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹង​រឹត​តែ​ត្រេកអរដ៏ក្រៃលែង ។

Explanation: The person who has done good and virtuous deeds rejoices in this world. Gone to a pleasant state of existence after death, he rejoices exceedingly. This way he rejoices here and in the next world. In both worlds he rejoices realizing that he has done virtuous deeds.

១៩.ពហុម្បិ  ចេ  សហិតំ  ភាសមានោន  តក្ករោ  ហោតិ  នរោ  បមត្តោ
គោបោវ  គាវោ  គណយំ  បរេសំន  ភាគវា  សាមញ្ញស្ស  ហោតិ ។

👉បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិន​ធ្វើតាម​ពាក្យនោះ រមែង​ជា​អ្នក​មិន​មាន​ចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាល​រាប់​គោប្រគល់ឲ្យអ្នកដទៃហើយ ( ជា​អ្នក​មិន​បាន​បរិភោគ​នូវ​បញ្ចគោរស )​ ដូច្នោះឯង ។

Explanation: Some persons may know the words of the Buddha extensively and can repeat it all. But through utter neglect they do not live up to it. In consequence they do not reach any religions attainments. They do not enjoy the fruit of the recluse life. This is exactly like the way of life of a cowherd who looks after another’s cattle. The cowherd takes the cattle to the pastures in the morning, and in the evening he takes them back to the owner’s house. He gets only the wages.

២០.អប្បម្បិ  ចេ  សហិតំ  ភាសមានោធម្មស្ស  ហោតិ  អនុធម្មចារី
រាគញ្ច  ទោសញ្ច  បហាយ  មោហំសម្មប្បជានោ  សុវិមុត្តចិត្តោ
អនុបាទិយានោ  ឥធ  វា  ហុរំ  វាស  ភាគវា  សាមញ្ញស្ស  ហោតិ ។

👉បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្ត​​នូវ​ធម៌សមគួរដល់ធម៌ បាន​លះ​បង់​រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែល​គួរ​កំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិន​មាន​សេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។

Explanation: A true seeker of truth through he may speak only little of the Buddha’s word. He may not be able to recite extensively from religious texts. But, if he belongs to the teaching of the Buddha assiduously, lives in accordance with the teaching of the Buddha, if he has got rid of passion, ill-will and delusion, he has well penetrated experience and is free from clinging to worldly things, he is a partaker of the life of a renunciate.

ចប់យមកវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ