យល់ដឹងអំពីរដូវ
👉រដូវខ្មែរមាន ៣ យ៉ាងគឺ៖
- វស្សានរដូវ គិតតាំងអំពីថ្ងៃ ១រោច ខែអាសាឍរហូតដល់ថ្ងៃ ១៥កើតខែកក្តិត(វស្សានរដូវ)។
- ហេមន្តរដូវ គិតតាំងអំពីថ្ងៃ ១ រោច ខែកត្តិក រហូតដល់ថ្ងៃ ១ ៥កើត ខែផល្គុន (រដូវរំហើយ)។
- គិម្ហរដូវ គឺគិតតាំងអំពីថ្ងៃ ១ រោច ខែផល្គុន រហូតទៅដល់ថ្ងៃ ១៥ កើត ខែអាសាឍ(រដូវក្តៅ)។
👉រដូវមាន ៦ យ៉ាងទៀត
- ហេមន្តរដូវ គឺគិតពីថ្ងៃ ១ រោច ខែកត្តិក រហូតដល់ថ្ងៃ ១៥កើត ខែបុស្ស (រដូវសន្សើម)។
- សិសិររដូវ គឺគិតពីថ្ងៃ ១រោច ខែបុស្ស រហូតដល់ថ្ងៃ ១៥កើត ខែផល្គុន (រដូវរងារ ឬ រដូវត្រជាក់)។
- វស្សានរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែផល្គុន រហូតដល់ថ្ងៃ ១៥កើត ខែពិសាខ)
- គិម្ហរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែពិសាខ រហូតដល់ថ្ងៃ ១៥កើត ខែអាសាឍ។
- វស្សានរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥ កើត ខែភទ្របទ។
- សរទរដូវ គឺគិតអំពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក (រដូវមានខ្យល់ ភ្លៀង ធ្លាក់ទឹកសន្សើម) ។
👉រដូវអឺរ៉ុប មាន ៤ គឺ៖
- Spring ( និទាឃរដូវ) រដូវឈើលាស់ (គឺផ្ការីក)។
- Summer (រដូវក្តៅ) ផ្លែឈើទុំ ។
- Autumn or Fall (រដូវស្លឹកឈើជ្រុះ) រដូវភ្លៀង
- Winter (រដូវធ្លាក់ព្រិល) រដូវរងារ (សិសិររដូវ)
កំពុងផ្ទុកប្រតិទិនខ្មែរ...
